ជាពាណិជ្ជសញ្ញាវៀតណាមដែលមានគុណភាពខ្ពស់ក្រុមហ៊ុន Biti’s បាននាំចេញផលិតផលរបស់ខ្លួនទៅទីផ្សារកម្ពុជាកាលពីឆ្នាំ២០០០មក តាមរយៈក្រុមហ៊ុនចែកចាយផលិតផលកម្ពុជាមួយ។ បន្ទាប់ពីរយៈពេលវែងដែលរួមដំណើរការជាមួយដៃគូកម្ពុជា ក្រុមហ៊ុន Biti’s បានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធ Biti’s Cambodia និងបើកសម្ពោធហាងលក់ផលិតផលស្បែកជើងដំបូងបង្អស់នៅកម្ពុជា។ 

leftcenterrightdel
លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថ្លែងក្នុងពិធី (រូបថត៖ vnanet.vn)

មានប្រសាសន៍ក្នុងពិធីនេះ ដែលមានវត្តមានរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Biti’s បានពង្រីកសកម្មភាពនៅទីផ្សារកម្ពុជា។ ក្រុមហ៊ុន Biti’s គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំរបស់វៀតណាម ហើយនេះគឺជាឱកាសល្អសម្រាប់ការផ្តល់ស្បែកជើងវៀតណាមជូនដល់អតិថិជនកម្ពុជា។ ដោយមានកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងមួយឆ្នាំ កម្ពុជាគឺប្រទេសកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លាជាមួយតម្រូវការកើនឡើងលើផលិតផលទាំងអស់។

លោកស្រី Tran Kim Hanh នាយិការងក្រុមហ៊ុន Biti’s Cambodia បានឲ្យដឹងថា នាខែតុលា ឆ្នាំ២០១៩ ផលិតផលនៃក្រុមហ៊ុន Biti’s នឹងបានដាក់លក់នៅផ្សារទំនើប Aeon Mall Cambodia និងហាងថ្មីជាច្រើនថែមទៀតនឹងបានបើកនៅរាជធានីភ្នំពេញ៕

បកប្រែដោយ Thanh Cong