leftcenterrightdel
ខេត្ដ An Giang បានយល់ព្រមបើកកំពង់ផែឡុងប៊ិញ - កម្ពុជាឡើងវិញ (រូបថត៖ bnews.vn)

 

គណៈកម្មាធិការប្រជាជនខេត្ដបានប្រគល់ឲ្យមន្ទីរគមនាគមន៍ និងដឹកជញ្ជូនសហការជាមួយមន្ទីរការបរទេសខេត្ដ An Giang និងស្ថាប័នពាក់ព័ន្ធនានាដើម្បីដាក់ខ្លឹមសារនៃការបើកកំពង់ផែឡុងប៊ិញចូលក្នុងកិច្ចប្រជុំរវាងខេត្ដ An Giang និងខេត្ដកណ្ដាលនាពេលខាងមុខ។

គួររំលឹកថា គណៈកម្មាធិការប្រជាជនខេត្ត An Giang បានចេញលិខិតលេខ ៣៥៤០ / VPUBND-KTN ចុះថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០១៩ ស្ដីពីការពិចារណាលើការបើកកំពង់ផែឡុងប៊ិញឡើងវិញដែលស្ថិតនៅស្រុក An Phu ខេត្ដ An Giang ជាមួយខេត្តកណ្តាលនៃប្រទេសកម្ពុជា។ នៅថ្ងៃទី ៨ ខែសីហាឆ្នាំ ២០១៩ មន្ទីរគមនាគមន៍និងដឹកជញ្ជូនខេត្ត An Giang បានបង្កើតក្រុមការងារទៅសិក្សាស្រាវជ្រាវលើភូមិសាស្រ្ត៕

បកប្រែដោយ Pham Diep