leftcenterrightdel
ការកាត់ខ្សែបូរសម្ពោធការិយាល័យកណ្តាលថ្មីរបស់ MB Cambodia នៅរាជធានីភ្នំពេញ (រូបថត៖ nhandan.com.vn)

 

ថ្លែងនៅក្នុងពិធីបើកសម្ពោធការិយាល័យកណ្តាលថ្មី និងផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការដល់ធនាគារ MB Cambodia លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ការដែលធនាគារ MB Cambodia សម្រេចចិត្តពង្រីកការវិនិយោគរបស់ខ្លួនចូលទីផ្សារកម្ពុជាបន្ទាប់ពីរយៈពេល ៩ ឆ្នាំប្រតិបត្តិការនៅទីនេះគឺជាសក្ខីភាពនៃជំនឿជឿទុកចិត្តរបស់វិនិយោគិនវៀតណាមនៅចំពោះទីផ្សារកម្ពុជា។ បណ្តាសហគ្រាសវៀតណាមចូលមកវិនិយោគនៅកម្ពុជាបាននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចនិងវិបុលភាពដល់ប្រទេសទាំងពីរផង និងរួមចំណែករឹតចំណងសាមគ្គីភាពរវាងប្រទេស​ទាំងពីរកម្ពុជា - វៀតណាមផង។

យោងតាមការវាយតំលៃរបស់អ្នកជំនាញនានាបានឱ្យដឹងថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ធនាគារវៀតណាមដូចជា MB, BIDC, Agribank, Sacombank Cambodia និង SHB បានចូលរួមចំណែកយ៉ាងធំធេងដល់ម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈការផ្តល់ប្រាក់កម្ចីដល់ប្រជាជនដែលមានអត្រាការប្រាក់ទាប។ ពីមុននេះ នៅពេលដែលមិនមានធនាគារវៀតណាម ការផ្តល់ប្រាក់កម្ចីដល់ប្រជាជនមានអត្រាការប្រាក់ពី ១២-១៥% ក្នុងមួយឆ្នាំ តែនៅ​ពេល​បណ្តាធនាគារវៀតណាមចូលមកវិនិយោគនៅកម្ពុជាបានបង្កើតការប្រកួតប្រជែងដែលធ្វើឱ្យអត្រាការប្រាក់ធ្លាក់ចុះដល់ ៦,៥-៧,៥% ក្នុងមួយឆ្នាំ។

បច្ចុប្បន្នវៀតណាមមានគម្រោងវិនិយោគចំនួន ២១៤ នៅកម្ពុជាដែលមានទឹកប្រាក់សរុប ៣,២ ពាន់លានដុល្លារអាមេរិក។ ដោយសារការរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ៧% ក្នុងមួយឆ្នាំ និងស្ថានភាពនយោបាយនិងសន្តិសុខមានស្ថិរភាព ប្រទេសកម្ពុជាជាទីផ្សារមួយមានការទាក់ទាញការវិនិយោគយ៉ាងខ្លាំងចំពោះសហគ្រាសវៀតណាម។ គិតត្រឹមរយៈពេល ៧ ខែដើមឆ្នាំ២០១៩នេះ វៀតណាមបានបន្ថែមគម្រោងវិនិយោគថ្មីចំនួន ៤ និងគម្រោងចំនួន ៤ បានបង្កើនដើមទុននៅកម្ពុជាដោយមានដើមទុនចុះបញ្ជីសរុបចំនួន ៣៨,៥ លានដុល្លារអាមេរិក ស្មើនឹងដើមទុនចុះបញ្ជីក្នុងឆ្នាំ២០១៨៕

បកប្រែដោយ Duy Hoan