leftcenterrightdel
លោកអភិបាល គួច ចំរើន (ទីពីរពីខាងឆ្វេង) ថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាលអគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ (baotintuc.vn)

 

ថ្លែងនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៤ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម លោកអភិបាល គួច ចំរើន បានអបអរសាទរចំពោះជ័យជំនះទាំងឡាយដែលវៀតណាមសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក រួមមានជ័យជំនះ Dien Bien Phu ជាប្រវត្តិសាស្ត្រ និងបដិវត្តន៍ខែសីហាបាននាំមកនូវឯករាជ្យភាពដល់ប្រជាជននៃឧបទ្វីបឥណ្ឌូចិន។ លោកអភិបាលក៏បានជូនពរចំពោះសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការទូតរបស់វៀតណាមនាពេលបច្ចុប្បន្ននេះផងដែរ។

ដោយរំលឹកឡើងវីញនូវទំនាក់ទំនងទ្វេភាគី លោកអភិបាលបានសម្តែងក្តីរីករាយដោយឃើញថាទំនាក់ទំនងទ្វេភាគីទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ខេត្តព្រះសីហនុ និងខេត្តជិតខាងនានានៃប្រទេសកម្ពុជាបានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាមូលដ្ឋានរបស់វៀតណាម ដែលក្នុងនោះមានវិនិយោគិនវៀតណាមជាច្រើនបានមកវិនិយោគនៅខេត្តព្រះសីហនុ និងខេត្តជិតខាងនានា។

ក្នុងបរិយាកាសកក់ក្តៅនិងរួសរាយរាក់ទាក់ លោកអគ្គកុងស៊ុល Vu Ngoc Ly បានលើកឡើងពីអត្ថន័យប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃបដិវត្តខែសីហា និងថ្ងៃថ្លែងសេចក្តីប្រកាសឯករាជ្យនៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ ហើយទន្ទឹមនឹងនោះបានរំលឹកឡើងវិញនូវសមិទ្ធិផលធំធេងជាច្រើនដែលប្រទេស និងប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេល ៧៤ ឆ្នាំកន្លងមក។

ដោយវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា និងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងកម្ពុជានាពេលកន្លងមក លោកអគ្គកុងស៊ុល Vu Ngoc Ly មានសេចក្តីរីករាយដោយបានឃើញថាទំនាក់ទំនងរវាងបណ្តាមូលដ្ឋាននៃប្រទេសកម្ពុជា និងមូលដ្ឋាននានារបស់វៀតណាមមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក រួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរ។ ។

ក្នងឱកាសនេះ លោកអគ្គកុងស៊ុល Vu Ngoc Ly បានថ្លែងអំណរគុណ និងមានបំណងចង់ឲ្យអាជ្ញាធរ​ខេត្តព្រះសីហនុ និងខេត្តជិតខាងនានានៃប្រទេសកម្ពុជានឹងបន្តយកចិត្តទុកដាក់ និងសហការជាមួយអគ្គស្ថានកុងស៊ុលក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan