leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទកាសែត

មុនពេលប្រព្រឹត្តទៅកម្មវិធីនេះ នឹងមានសកម្មភាពមួយចំនួនដូចជា ការពិនិត្យសុខភាព និងចែកថ្នាំដោយឥតគិតថ្លៃសម្រាប់ប្រជាជននៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ; ការជួយឧបត្ថម្ភដើម្បីកុមារមានឱកាសទៅសាលារៀនជាដើម។ ការផ្លាស់ប្តូរមិត្តភាពព្រំដែន វៀតណាម-កម្ពុជា លើកនេះនឹងមានសកម្មភាពលេចធ្លោមួយចំនួនដូចជា៖ ពិធីគោរពបង្គោលព្រំដែនអធិបតេយ្យភាព ការយាមល្បាតទ្វេភាគី ពិធីបើកសម្ពោធផ្ទះវប្បធម៌មិត្តភាពព្រំដែន និងការហាត់សមតាមចាប់បទល្មើសគ្រឿងញៀន។ល។

ការផ្លាស់ប្តូរមិត្តភាពព្រំដែន វៀតណាម-កម្ពុជា លើកនេះនឹងបញ្ជាក់ពីចំណងសាមគ្គីភាព ទំនាក់ទំនងដ៏ជិតស្និទ្ធ កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករវាងប្រជាជន និងកងទ័ពការពារព្រំដែនវៀតណាម ជាមួយប្រជាជន កងកម្លាំងគ្រប់គ្រង និងការពារព្រំដែនកម្ពុជាក្នុងការកសាង រក្សា និងការពារព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព៕

បកប្រែដោយ Huyen Trang