leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានជួបពិភាក្សាការងារនៅទីក្រុងហាណូយកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ (រូ​ប​​ថត៖ baochinhphu.vn)

 

ព្រឹត្តិការណ៍នេះក្រោមអធិបតីភាពរបស់ លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ភាគីទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់សំខាន់ៗជាច្រើន ក្នុងនោះមានដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ពីថ្ងៃទី ២៥ ដល់​ថ្ងៃ​ទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអញ្ជើញ​មកបំពេញទស្សនកិច្ចជាផ្លូវការចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៨។ ហើយ​នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរក៏បានជួបប្រជុំគ្នាជាប្រចាំនៅឯវេទិកាពហុភាគីនានាដើម្បីពិភាក្សាលើវិធានការជំរុញទំនាក់ទំនងទ្វេភាគី។

ភាគីទាំងពីរបានរៀបចំកិច្ចប្រជុំលើកទី ១០ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែននៅប្រទេស​វៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៩ រៀបចំពិធីរំលឹកខួបលើកទី ៤០ នៃទិវាជ័យជំនះនៃសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម ហើយរួមជាមួយកងទ័ពប្រជាជនកម្ពុជាបានផ្តួលរំលំរបបប្រល័យពូជសាសន៍ (រៀបចំនៅទីក្រុងហាណូយ ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៩) រៀបចំកិច្ចប្រជុំលើកទី ១៦ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស (នៅ​ខែឧសភា ឆ្នាំ​២០១៨) ។

ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ សម្រេចបាន ៤.៧ ពាន់លានដុល្លារអាមេរិកកើនឡើង ២៤% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ និងសម្រេចបាន ២.៧៤ ពាន់លានដុល្លារអាមេរិកនៅឆមាសទីមួយនៃឆ្នាំ ២០១៩ ។

ទាក់ទងនឹងការវិនិយោគ វៀតណាមមានគម្រោងវិនិយោគចំនួន ២១៤ គម្រោងដែលមានដើមទុនសរុប ៣.៣ ពាន់លានដុល្លារអាមេរិកដោយស្ថិតក្នុងចំណោមវិនិយោគិនធំៗទាំង៥ នៅកម្ពុជាខណៈដែលកម្ពុជាមានគម្រោង​វិនិយោគ​ចំនួន ១៩ គម្រោងនៅវៀតណាមដែលមានដើមទុនសរុប ៦៣.៤២ លានដុល្លារអាមេរិក។

ទាក់ទងនឹងវិស័យទេសចរណ៍ ចំនួនភ្ញៀវទេសចរវៀតណាមដែលទៅទស្សនាកម្ពុជាបានកើនឡើងដល់ ៨៣៥,០០០ នាក់នៅឆ្នាំ ២០១៨ ដែលជាប់ចំណាត់ថ្នាក់ទី ២ នៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។

ប្រទេសវៀតណាមបន្តផ្តល់ជំនួយឥតសំណងជាប្រចាំឆ្នាំដល់ប្រទេសកម្ពុជាដោយមានទឹកប្រាក់ ១៩៣ ពាន់លានដុងនៅឆ្នាំ ២០១៨ និង ២៣៥ ពាន់លានដុងនៅឆ្នាំ ២០១៩។ ក្រៅពីការផ្តល់អាហារូបករណ៍ជាច្រើន វៀតណាមកំពុងអនុវត្តគំរោងជំនួយបច្ចេកទេស លើកកំពស់សមត្ថភាព កសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជួយប្រទេសកម្ពុជាដូចជា  អគាធ្វើការរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា (ដែលមានថវិការចំនួន ២៥ លានដុល្លារអាមេរិក) មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន នៅខេត្តព្រះសីហនុ (ដែលមានថវិការ ៣ លានដុល្លារអាមេរិក) រួមទាំងវិទ្យាល័យនៅខេត្តមណ្ឌលគីរី និងផ្សារគំរូព្រំដែនកម្ពុជា-វៀតណាមនៅខេត្តត្បូងឃ្មុំ ...

ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅតាមខ្សែព្រំដែនមានស្ថិរភាព ភាគីទាំងពីរបានរក្សាយន្តការយាមល្បាតរួម ការផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលា និងសហការដោះស្រាយរាល់ករណីកើតឡើងជាយថាហេតុ។

កម្ពុជាសហការយ៉ាងសកម្មជាមួយវៀតណាមក្នុងការងារស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតនៅប្រទេសកម្ពុជានាសម័យសង្គ្រាម។ នៅឆ្នាំ ២០១៨ ភាគីទាំងពីរបានស្វែងរក ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុចំនួន ៦៩០ នាក់៕

បកប្រែដោយ Duy Hoan