លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien បានសង្កត់ធ្ងន់ថា កម្មវិធីជួបប្រាស្រ័យមិត្តភាពព្រំដែន វៀតណាម-កម្ពុជា ឆ្នាំ២០១៩ ជាព្រឹត្តិការណ៍ការទូតការពារជាតិដ៏សំខាន់មួយ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien ស្តាប់របាយការណ៍ស្តីពីការត្រៀមរៀបចំការផ្លាស់ប្តូរមិត្តភាពព្រំដែន វៀតណាម-កម្ពុជា ឆ្នាំ២០១៩ (រូបថត៖ bienphong.com.vn)

លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien បានឲ្យដឹងថា គណៈប្រតិភូកម្ពុជាដឹកនាំដោយលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិកម្ពុជា ហើយគណៈប្រតិភូវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien ចុះពិនិត្តគម្រោងផ្ទះវប្បធម៌មិត្តភាពព្រំដែន វៀតណាម-កម្ពុជា  (រូបថត៖ bienphong.com.vn)

លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien បានលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កងទ័ពការពារព្រំដែនខេត្ត An Giang ក្នុងការត្រៀមរៀបចំកម្មវិធីលើកនេះ។ ទន្ទឹមនឹងនោះ លោកក៏បានលើកឡើងថា គណៈកម្មការចាត់តាំងគប្បីដកបទពិសោធន៍តាមរយៈកម្មវិធីជួបប្រាស្រ័យមិត្តភាពព្រំដែននានាដែលប្រព្រឹត្តទៅនៅខេត្ត Kon Tum, ខេត្ត Quang Tri និងខេត្ត Cao Bang ផងដែរ។

កម្មវិធីជួបប្រាស្រ័យមិត្តភាពព្រំដែន វៀតណាម-កម្ពុជា ឆ្នាំ២០១៩ គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Chau Doc និងច្រកទ្វារអន្តរជាតិ Tinh Bien នៅខេត្ត An Giang ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែសីហា៕

បកប្រែដោយ Huyen Trang