leftcenterrightdel
ក្រុមការងារបាចុះពិនិត្យពិធីគោរពបង្គោលព្រំដែននិងសកម្មភាពយាមល្បាតរួម (រូបថត៖ bienphong.com.vn)

 

ក្រុមការងារបានចុះពិនិត្យ កែសម្រួល និងឯកភាពលើពិធីគោរពបង្គោលព្រំដែននៅច្រកទ្វារព្រំដែន Tinh Bien ខេត្ដ An Giang។ ក្រុមការងារក៏បានចុះពិនិត្យអគារវប្បធម៌មិត្ដភាពព្រំដែនវៀតណាមកម្ពុជា ពិនិត្យ និងកែសម្រួលសកម្មភាពប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនដែលអនុវត្ដដោយកម្លាំងការពារព្រំដែននៃភាគីទាំងពីរ។

leftcenterrightdel
កម្លាំងនគរបាលកម្ពុជាបានឯកភាពជាមួយកងទ័ពការពារព្រំដែនវៀតណាមអំពីសកម្មភាពប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន (រូបថត៖ bienphong.com.vn)

 

កម្មវិធីជួបប្រាស្រ័យមិត្ដភាពព្រំដែនវៀតណាមកម្ពុជាដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែសីហា រៀបចំឡើងដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមនិងគណៈកម្មាធិការប្រជាជនខេត្ដ An Giang សំដៅបង្កើនទំនាក់ទំនងរវាងប្រជាជននិងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា រួមចំណែកកសាងខ្សែព្រំដែនប្រកបដោយសន្ដិភាព មិត្ដភាព សហប្រតិបត្ដិការនិងអភិវឌ្ឍន៍រួមគ្នា៕

បកប្រែដោយ Pham Diep