leftcenterrightdel
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Long An និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង និងខេត្កស្វាយរៀងនៃកងយោធពលខេមរភូមិន្ទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនឆ្នាំ ២០១៩ (រូប​ថត៖ bienphong.com.vn)

ក្នុងស្មារតីនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងបណ្តាកិច្ចពិភាក្សាជាមួយកងកម្លាំងការពារព្រំដែនកម្ពុជា គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានការពារព្រំដែនវៀតណាមនាពេលកន្លងមកបានបញ្ជាឲ្យបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃខេត្តចំនួន ១០ (Kon Tum, Gia Lai, Đak Lak, Đak Nong, Binh Phước, Tay Ninh, Long An, Đong Thap, An Giang và Kien Giang ) សហការយ៉ាងសកម្មជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តជាប់ព្រំដែនចំនួន ៩ នៃប្រទេសកម្ពុជាក្នុងការគ្រប់គ្រងនិងការពារព្រំដែន ការរក្សាសន្តិសុខនយោបាយសណ្តាប់ធ្នាប់សង្គម ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការរៀបចំកិច្ចប្រជុំ ការផ្លាស់ប្តូរស្ថានភាព និង​ការរួមគ្នាពិនិត្យវាយតម្លៃលើបញ្ហាទាក់ទងនឹងអធិបតេយ្យ សន្តិសុខសណ្តាប់ធ្នាប់ក្នុងស្មារតីសាមគ្គីភាព មិត្តភាពពិសេស ការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក។ ការសហការយាមល្បាតទ្វេភាគីរវាងប៉ុស្តិ៍ការពារព្រំដែនវៀតណាមជាមួយអង្គភាពការពារព្រំដែនរបស់កម្ពុជាត្រូវបានថែរក្សា រួមចំណែកក្នុងការរក្សាសន្តិសុខនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅតំបន់ព្រំដែន។

ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ កម្លាំងការពារព្រំដែននៃប្រទេសទាំងពីរបានបង្កើនការផ្លាស់ប្តូរព័ត៌មានដោយផ្តោតលើស្ថានភាពឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ការរត់ពន្ធ ការបន្លំពាណិជ្ជកម្ម ... តាមរយៈនោះ កម្លាំងមានសមត្ថកិច្ចនៃប្រទេសទាំងពីរបានរកឃើញ និងបង្ក្រាបឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនជាច្រើន ហើយរកឃើញ និងរួមគ្នាដោះស្រាយករណីជាច្រើនដែលកើតឡើងនៅតាមព្រំដែន។

លោកវរសេនីយ៍ឯក Nguyen Thuong Le មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត An Giang បានមានប្រសាសន៍ថា“ កងទ័ពការពារព្រំដែនខេត្ត An Giang និងកងកម្លាំងការពារព្រំដែននៃប្រទេសកម្ពុជាបានរក្សា ពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ហើយអនុវត្តការងារគ្រប់គ្រងនិងការពារតំបន់ព្រំដែន បង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពចេញចូលព្រំដែនរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានសំខាន់ៗ និងដោះស្រាយករណីកើតឡើងនៅតាមព្រំដែនប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ភាគីទាំងពីរបានរក្សាការអនុវត្តឱ្យបានត្រឹមត្រូវនូវកិច្ចព្រមព្រៀង និងសន្ធិសញ្ញារបស់រដ្ឋាភិបាលទាំងពីរ។ ប៉ុស្តិ៍ការពារព្រំដែននានានៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang និងបណ្តាអង្គភាពការពារព្រំដែនកម្ពុជាបានរៀបចំការយាមល្បាតរួមគ្នាជាច្រើននៅតាមព្រំដែន។

អាចនិយាយបានថា ការសម្របសម្រួលរវាងកងទ័ពការពារព្រំដែនវៀតណាម និងបណ្តាកងកំលាំងការពារព្រំដែនកម្ពុជាបានមានការអភិវឌ្ឍថ្មី ជាក់ស្តែង និងស៊ីជម្រៅ បានពង្រីកតួនាទីជាស្នូលក្នុងការផ្តល់យោបល់ជូនអាជ្ញាធរមូលដ្ឋានអំពីកិច្ចសហប្រតិបត្តិការតាមព្រំដែន។ ដោយហេតុនេះ បានកសាងទំនុកចិត្ត ពង្រឹងទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាព គ្រប់គ្រងនិងការពារព្រំដែននិងបង្គោលព្រំដែនយ៉ាងរឹងមាំ បង្កលក្ខណៈងាយស្រួលម្រាប់ប្រជាជនទាំងសងខាងក្នុងការចេញចូលទៅសួរសុខទុក្ខសាច់ញាតិ រកស៊ី និងផ្លាស់ប្តូរបទពិសោធន៍ក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមតំបន់ព្រំដែន។

បើតាមលោកវរសេនីយ៍ឯក Doan Van An ប្រធាននយោបាយកងទ័ពការពារព្រំដែនខេត្ត Long An ឲ្យដឹងដា៖“ នាពេលកន្លងមក បញ្ជការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Long An និងស្នងការដ្ឋាននរគបាលខេត្តស្វាយរៀងបានសហការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការគ្រប់គ្រងនិងការពារព្រំដែន ជាពិសេសក្នុងការផ្លាស់ប្តូរស្ថានភាពនៃការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋគ្រប់ប្រភេទ។ ជាជាក់ស្តែងគឺ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៩ កងទ័ពការពារព្រំដែខេត្ត Long An បានសហការជាមួយកម្លាំងមានសមត្ថកិច្ចទាំងឡាយបង្ក្រាប  ឃាត់ខ្លួនខ្សែបណ្តាញជួញដូរគ្រឿងញៀនមួយដែលមានគ្រឿងញៀនច្រើនសន្ធឹកសន្ធាប់ពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម។ កងទ័ពការពារព្រំដែនខេត្ត Long An បានផ្លាស់ប្តូរព័ត៌មានជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងស្នើឱ្យសហការជាមួយគ្នាដើម្បីស៊ើបអង្កេត និងចាប់ខ្លួនមុខសញ្ញាក្នុងខ្សែបណ្តាញជួញដូរគ្រឿងញៀនពោលខាងលើនេះ។ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៩ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានរកឃើញនិងចាប់ខ្លួនមុខសញ្ញាទាំងអស់នៅក្នុងខ្សែបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែននេះ។

ដើម្បីជម្រុញឲ្យកិច្ចសហប្រតិតបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត បញ្ជាការដ្ឋានការពារព្រំដែនវៀតណាមបានបញ្ជាអង្គភាពនានាឱ្យពង្រឹងការសម្របសម្រួលក្នុងការធានាសន្តិសុខនិងសុវត្ថិភាពនៅតាមព្រំដែនគោករវាងប្រទេសទាំងពីរ និងឃោសនាផ្សព្វផ្សាយជូនកម្មាភិបាល និងប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរអំពីទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជន និងកងទ័ព នៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan