លោក Le Minh Dien ទីប្រឹក្សាវិនិយោគ តំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា តំបន់វាលទំនាបទន្លគីវឡុគឺជាច្រកដ៏សំខាន់មួយនៃបណ្តាប្រទេសនៅមហាអនុតំបន់មេគង្គ និងមូលដ្ឋាននានានៃព្រះរាជាណាចក្រកម្ពុជាដោយមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ សហគ្រាសនៃប្រទេសទាំងពីរមិនទាន់ចាប់យកបានឱកាសវិនិយោគជាច្រើននេះនៅឡើយ។

leftcenterrightdel
លោក Leng RiThy ចង់​ឲ្យ​មាន​កិច្ច​សហប្រ​តិ​ប​ត្តិ​ការ​ខ្លាំង​ថែម​ទៀត​ជា​មួយ​សហគ្រាស​នៅតំបន់វាលទំនាបទន្លេគីវឡុង (រូប​ថត៖ vov.vn)

ក្នុងដំណើរសិក្សាស្វែងយល់ និងអំពាវនាវសហគ្រាសវៀតណាម ជាពិសេសសហគ្រាសនៅតំបន់វាលទំនាបទន្លេគីវឡុងចូលមកវិនិយោគនៅកម្ពុជា និងផ្ទុយទៅវិញ លោក Leng RiThy ប្រធានក្រុមហ៊ុន RiThy Granite Cambodia និងជាទីប្រឹក្សាក្លឹបពាណិជ្ជកម្មវៀតណាមនៅប្រទេសកម្ពុជាបានឲ្យដឹងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាថ្មីៗនេះមានការរីកចម្រើនយ៉ាងខ្លាំង ដោយមានទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៨ សម្រេចបានជាង ៤,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២៣,៨% បើប្រៀបធៀបនឹងឆ្នាំ ២០១៧។ វៀតណាមមាន ២១៤ គម្រោងវិនិយោគនៅកម្ពុជាដោយមានទុនវិនិយោគសរុបជាង ៣ ពាន់លានដុល្លារ ក៏ប៉ុន្តែនៅក្នុងវិស័យមួយចំនួននៅ​តែមានឱកាសជាច្រើនសម្រាប់សហគ្រាសនៃប្រទេសទាំងពីរសហការគ្នាដែរ។ ជាពិសេស ឧត្តមភាពខាងអភិវឌ្ឍកសិកម្ម ជលផល ឧស្សាហកម្មកែច្នៃចំណីអាហារនៅតំបន់វាលទំនាបទន្លេគីវឡុងគឺជាវិស័យដែលប្រទេសកម្ពុជាមានបំណងចង់មានកិច្ចសហប្រតិបត្តិការនិងវិនិយោគយូរអង្វែង។

leftcenterrightdel
ក្លឹបពាណិជ្ជកម្មវៀតណាមនៅកម្ពុជាជួប​ធ្វើ​ការ​ជា​មួយ​សាខាសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមទីក្រុង Can Tho (រូប​ថត៖ vov.vn)

លោក Leng RiThy ក៏ចង់អោយសាខាសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមទីក្រុង Can Tho នឹងធ្វើជាស្ពានតភ្ជាប់ដើម្បីបង្កើតទំនាក់ទំនងរវាងសហគ្រាសនៅតំបន់វាលទំនាបទន្លេគីវឡុង និងសហគ្រាសរបស់កម្ពុជា។

លោក Leng RiThy ប្រសាសន៍ថា តំបន់វាលទំនាបទន្លេគីវឡុងគឺជាតំបន់មួយដែលមានការអភិវឌ្ឍជលផល និងចិញ្ចឹមគោល្អណាស់ ខណៈពេលដែលប្រទេសកម្ពុជាមានទំហំដីធំទូលាយ និងបរិស្ថានអាច​ធានាដល់ការអភិវឌ្ឍវិស័យនេះ ដូច្នេះចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការ។ បច្ចុប្បន្ននេះ វៀតណាមលក់ជលផលមកកម្ពុជាតែប៉ុន្មានឆ្នាំក្រោយមកអាចផលិតបាននៅកម្ពុជាដែរ។ ប្រទេសវៀតណាមឥឡូវនេះមានឧត្តមភាពខាងទីផ្សារដូច្នេះគេរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា៕

បកប្រែដោយ Duy Hoan