លោកនាយឧត្តមសេនីយ៍ To Lam បានអបអរសាទរចំពោះលោក ប្រាក់ ងួនហុង បានបំពេញល្អភារកិច្ចរបស់ខ្លួនក្នុងឋានៈជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំនៅវៀតណាម។ លោក To Lam បញ្ជាក់ថា វៀតណាមនិយាយរួម និងកម្លាំងនគរបាលវៀតណាមនិយាយដោយឡែកតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ To Lam ទទួលជួបលោក ប្រាក់ ងួនហុង (រូបថត៖ cand.com.vn)

វៀតណាមចាត់ទុកកម្ពុជាគឺជាដៃគូដ៏សំខាន់ផ្អែកលើមូលដ្ឋានទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេស ដែលបានកសាងនិងពូនជ្រំដោយជំនាន់មុនៗដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ និងដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ។ លោក To Lam ជឿជាក់ថា ក្នុងឋានៈថ្មីរបស់ខ្លួន លោក ប្រាក់ ងួនហុង នឹងបន្តជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ មិត្តភាពរវាងវៀតណាមនិងកម្ពុជានៅពេលខាងមុខ។

លោក ប្រាក់ ងួនហុង ក៏បញ្ជាក់ថា នៅពេលខាងមុខ លោកនឹងបន្តជាស្ពានតភ្ជាប់ដើម្បីរួមចំណែកជម្រុញឲ្យទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជាកាន់តែស៊ីជម្រៅ និងរឹងមាំ។

*នារសៀលថ្ងៃដដែល លោករដ្ឋមន្រ្តី To Lam បានទទួលជួបលោក Tanee Sangrat ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃប្រចាំនៅវៀតណាមក្នុងឱកាសទទួលបេសកកម្មការទូតនៅវៀតណាម។

leftcenterrightdel
លោក To Lam បានទទួលជួបលោក Tanee Sangrat (រូបថត៖ cand.com.vn)

លោក To Lam អបអរសាទចំពោះលោក Tanee Sangrat ទទួលបេសកកម្មនៅវៀតណាម។ លោក To Lam ថ្លែងថា ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាមនិងថៃត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ រួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយស្ថិរភាព និងរឹងមាំរបស់ប្រទេសទាំងពីរនិយាយដោយឡែក និងក្នុងតំបន់និយាយរួម។ លោក To Lam ជឿជាក់ថា លោក Tanee Sangrat នឹងបន្តរួមចំណែកជំរុញឲ្យទំនាក់ទំនងសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម-ថៃកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែម​ទៀត។

លោក Tanee Sangrat បានបញ្ជាក់ថា ក្នុងឋានៈរបស់ខ្លួន នឹងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីជម្រុញឲ្យទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម-ថៃកាន់តែអភិវឌ្ឍកាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត​៕

បកប្រែដោយ Thuy Anh