leftcenterrightdel
ទិដ្ឋភាព​នៃជំ​នួប (រូប​ថត៖ baohaiquanvietnam.vn)

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ នឹម បាឡែន បានជម្រាបជូនលោកឧត្តមនាវីត្រី Pham Manh Hung អំពីលទ្ធផលនៃកិច្ចពិភាក្សាការងាររបស់គណៈប្រតិភូជាមួយស្នងការដ្ឋានកលយុទ្ធ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម។ លោកឧត្តមសេនីយ៍ទោ នឹម បាឡែន ក៏បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ច សង្គម និងលទ្ធផលនៃការកសាងកងយោធពលខេមរភូមិន្ទនាពេលថ្មីៗនេះផងដែរ។

leftcenterrightdel
លោកឧត្តមនាវីត្រី Pham Manh Hung ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ទោ នឹម បាឡែន (រូប​ថត៖ baohaiquanvietnam.vn)

លោកឧត្តមនាវីត្រី Pham Manh Hung បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ នឹម បាឡែន និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម ហើយបានសង្កត់ធ្ងន់ថា មេបញ្ជាការកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិសហប្រតិបត្តិការក្នុងការយាមល្បាតរួម និងការបង្កើតខ្សែទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនៅឆ្នាំ២០២០។ រហូតមកដល់បច្ចុប្បន្ន កងទ័ពជើងទឹកនៃប្រទេសទាំងពីរបានធ្វើការយាមល្បាតរួមគ្នាចំនួន ៥៥ លើកនៅតំបន់ទឹកប្រវត្តិសាស្ត្រ ហើយបានរៀបចំការប្រជុំចំនួន ១៤ ស្តីពីការយាមល្បាតរួមគ្នា រួមទាំងកិច្ចប្រជុំចំនួន ២៧ រវាងតំបន់ទី ៥ នៃកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រកម្ពុជា។ រាល់សកម្មភាពខាងលើនេះបានរួមចំណែកក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់ទឹកប្រវត្តិសាស្ត្រ ហើយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងការធ្វើដំណើរ និងប្រកបមុខរបររកស៊ីនៅលើផ្ទៃសមុទ្រផងដែរ៕

បកប្រែដោយ Duy Hoan