ភាគីទាំងពីរបានសំដែងឡើងនូវការពេញចិត្តចំពោះទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ វៀតណាម-កម្ពុជា ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ ហើយការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរបានប្រព្រឹត្តទៅជាប្រចាំ។ កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន មូលដ្ឋាននានា និងការជួបប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន មួយថ្ងៃកាន់តែស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មក៏អភិវឌ្ឍយ៉ាងខ្លាំងក្លាផងដែរ។

leftcenterrightdel
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung និងរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកស្រី អ៊ាត សោភា (រូបថត៖ vov.vn)

ភាគីទាំងពីរឯកភាពគ្នាជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ជាពិសេសវិស័យពាណិជ្ជកម្មនៅតាមព្រំដែន។ភាគីវៀតណាមបានអះអាងថា នឹងបន្តផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់ជូនកម្ពុជា អនុលោមតាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តជំរុញការកំណត់ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន និងសហការជាមួយគ្នាក្នុងការដោះស្រាយផ្នែកគតិយុត្តសម្រាប់អាណិកជនវៀតណាមនៅកម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ វៀតណាម-កម្ពុជា លើកទី៦ (រូបថត៖ vov.vn)

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះយន្តការនៃកិច្ចពិគ្រោះយោបល់នយោបាយ ហើយឯកភាពគ្នាថា នឹងជំរុញការផ្លាស់ប្តូររវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះមានការសហការក្នុងការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី ១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅឆ្នាំ២០១៩។

ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នា លើបញ្ហាតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

បកប្រែដោយ Thanh Cong