លោក Nguyen Hoang Hai អនុប្រធាននាយកដ្ឋានព្រំដែនភាគខាងលិច នៃគណៈកម្មាធិការព្រំដែនជាតិ (ក្រសួងការបរទេសវៀតណាម) បានលើកឡើងថា វៀតណាមតែងតែយកចិត្តទុកដាក់ដល់ការថែរក្សានិងការអភិវឌ្ឍប្រកបដោយស្ថេរភាពនូវទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយបណ្តាប្រទេសជិតខាងដែលមានខ្សែព្រំប្រទល់ជាមួយវៀតណាម ក្នុងនោះមានប្រទេសកម្ពុជា។ នេះគឺជាគោលនយោបាយយូរអង្វែងនិងជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។

leftcenterrightdel
កងទ័ពការពារព្រំដែនវៀតណាមយាមល្បាតតាមព្រំដែន វៀតណាម-កម្ពុជា (រូបថត៖ vnanet.vn)

សូមគូសបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានសន្ធិសញ្ញានិងកិច្ចព្រមព្រៀងជាច្រើន ស្តីពីព្រំដែនរវាងវៀតណាមនិងកម្ពុជា ត្រូវបានចុះហត្ថលេខា ដោយឈរលើមូលដ្ឋានគោរពបូរណភាពដែនដីរបស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិនិងស្ថានភាពអន្តរជាតិជាក់ស្តែង ដើម្បីកសាងព្រំដែនវៀតណាមនិងកម្ពុជា ប្រកបដោយសន្តិភាពនិងមិត្តភាពយូរអង្វែង។

គណៈកម្មាធិការព្រំដែនជាតិនៃក្រសួងការបរទេសបានឲ្យដឹងថា បន្ទាប់ពីសន្និសីទនេះ​ កម្មាភិបាលដែលទទួលបន្ទុកកិច្ចការព្រំដែននៅខេត្ត An Giang នឹងមានព័ត៌មានបន្ថែមជាផ្លូវការ ស្តីពីការងារគ្រប់គ្រងបូរណភាពដែនដី ជាពិសេសគឺបំពាក់មូលដ្ឋានច្បាប់សម្រាប់គ្រប់លំដាប់ថ្នាក់និងកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្ត ក្នុងការអនុវត្តន៍ភារកិច្ចកសាង គ្រប់គ្រង និងការពាររឹងមាំអធិបតេយ្យភាពព្រំដែនជាតិផងដែរ៕

តាម vovworld