ចាប់តាំងពីខែឧសភា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៧៨ ពួក ប៉ុល  ពត បានបង្កបទឧក្រិដ្ឋកម្មយ៉ាងសាហាវព្រៃផ្សៃចំពោះប្រជាជនវៀតណាម។  ពួកវាបានសម្លាប់ប្រជាជនស្លូតត្រង់វៀតណាមជាង ៥,០០០ នាក់ និងធ្វើឲ្យរបួសជិត ៥,០០០ នាក់ ចាប់ខ្លួននិងយកទៅសម្លាប់ជាង ២០,០០០ នាក់។ សាលារៀន មន្ទីរពេទ្យ   វត្តអារាមរាប់ពាន់ខ្នងត្រូវបំផ្លិចបំផ្លាញ។ គោ ក្របីរាប់ពាន់ក្បាលត្រូវពួកវាប្លន់យកទៅ។ ស្រូវនិងដំណាំរាប់ពាន់ហិកតាត្រូវបំផ្លិចបំផ្លាញ វាលស្រែនិងចំការកៅស៊ូរាប់ម៉ឺនហិកតានៅតាមព្រំដែនភាគនិរតីចោលទំនេរ។ ប្រជាជនប្រមាណ ៥ សែននាក់រស់នៅជាប់ព្រំដែនត្រូវតែចាកចេញពីលំនៅដ្ឋាននិងវាលស្រែរបស់ខ្លួន។

leftcenterrightdel
ប្រជាជនរាប់ពាន់នាក់នៅរាជធានីភ្នំពេញជូនដំណើរកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញវៀតណាមត្រឡប់មកមាតុភូមិវិញនៅខែមិថុនា ឆ្នាំ១៩៨៤ (រូបថត៖ vnanet.vn)

 

ខណៈដែលពួក ប៉ុល  ពត បានប្រែក្លាយប្រទេសកម្ពុជាពីកោះសន្តិភាពមួយនៅទសវត្សរ៍ទី ៦០ នៃសតវត្សរ៍ទី ២០ ទៅជាគុកឥតជញ្ជាំងដ៏ធំសម្បើមដែលពោរពេញដោយរណ្តៅកប់សព។ គ្មានទីក្រុង គ្មានផ្សារ គ្មានសាលារៀន គ្មានរូបិយប័ណ្ណ គ្មានច្រៀងរាំ ប្រជាជនគ្រាន់តែគោរពតាមបញ្ជារបស់ពួកវា រស់នៅក្នុងក្ដីស្ងៀមស្ងាត់ និងភ័យខ្លាចរង់ចាំប៉ុលពតហៅឈ្មោះយកទៅវាយចោល។ ប្រជាជនកម្ពុជារាប់ម៉ឺននាក់បានរត់ភៀសខ្លួនទៅប្រទេសវៀតណាម។

ក្នុងស្ថានភាពនោះ ខណៈដែលរងចាំការិយាល័យនយោបាយវៀតណាមដាក់ចេញគោលការណ៍ និងដំណោះសា្រយចំពោះសមរភូមិកម្ពុជា នៅថ្ងៃទី២១ មេសា ឆ្នាំ ១៩៧៨ លោក Vo Nguyen Giap បានចុះហត្ថលេខាលើសេចក្តីសម្រេចដើម្បីបង្កើតគណៈកម្មការទទួលបន្ទុកកិច្ចការ  Z  ដែលហៅកាត់ថា គណៈកម្មការលេខ១០  ដោយលោក Tran Van Quang អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេសវៀតណាមជាប្រធាន លោក Tran Van Phac អនុប្រធានអគ្គស្នងការនយោបាយ និងលោក Dan Thanh អនុប្រធានអគ្គនាយកដ្ឋានភស្ដុភារជាសមាជិក។

ចំពោះមុខឧបាយកល និងសកម្មភាពបង្កសង្គ្រាមជាមួយវៀតណាម និងការបង្ក្រាបប្រជាជានកម្ពុជារបស់ពួកប្រតិកិរិយា ប៉ុល ពត នោះ ដែលតម្រូវឲ្យមានស្ថាប័នមួយផ្ដល់យោបល់ជូនគណៈកម្មាធិការមជ្ឈិមបក្ស។ យោងតាមគោលការណ៍នៃការអនុវត្ដកតព្វកិច្ចអន្ដរជាតិរបស់បក្សកុម្មុយនិស្ដវៀតណាម នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ១៩៧៨ ការិយាល័យនយោបាយបក្សកុម្មុយ​និស្ដ​វៀតណាមបានចេញសេចក្តីសម្រេចលេខ 20 / BCT ស្ដីពីការបង្កើតគណៈកម្មការ Z មជ្ឈិម ដែលយកឈ្មោះថា គណៈកម្មការ B68 ចំណុះមជ្ឈិមបក្ស។  នេះគឺជាស្ថាប័នដំបូងបង្អស់របស់ក្រុមអ្នកជំនាញវៀតណាមទៅជួយបដិវត្តកម្ពុជា។

បន្ទាប់ពីបង្កើតឡើង គណៈកម្មការ B68 បានបំពេញមុខងារជាស្ថាប័នផ្ដល់យោបល់របស់បក្សនិងរដ្ឋវៀតណាមក្នុងការជួយបដិវត្តន៍កម្ពុជាផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កសាងប្រទេសកម្ពុជាឡើងវិញ និងបញ្ចប់សង្គ្រាមនៅប្រទេសកម្ពុជា។

បន្ទាប់មក ការងារចាំបាច់ជាបន្ទាន់គឺគណៈកម្មការ B68 ត្រូវតែកសាងកម្លាំងឲ្យបដិវត្ដន៍កម្ពុជា។ ដើម្បីអនុវត្ដភារកិច្ចនេះ គណៈកម្មការ B68 បានចាត់បញ្ជូនកម្មាភិបាលទៅកាន់បណ្ដាមូលដ្ឋានជាប់ព្រំដែនដែលជាកន្លែងប្រមូលផ្ដុំប្រជាជនកម្ពុជា​ភៀស​ខ្លួននៅវៀតណាមដើម្បីជ្រើសរើសមនុស្សាជាកម្លាំងស្នូល។ លទ្ធផលដំបូងគឺជ្រើសរើសបានមនុស្សចំនួន ២១០ នាក់​យក​ទៅធ្វើជាកម្លាំងស្នូល។ ចំនួនកម្លាំងស្នូលខាងលើនេះ បន្ទាប់ពីបានបំប៉នជំនាញខាងនយោបាយ វៀតណាមបានជួយកម្ពុជាបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបង្កើតអង្គភាពប្រដាប់អាវុធក្របខ័ណ្ឌចំនួន ១០ ថ្នាក់កងវរសេនាតូច។

អាចនិយាយបានថា នេះគឺជាការត្រៀមបំរុងយ៉ាងសំខាន់សម្រាប់បដិវត្តន៍កម្ពុជា។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាជាទង់ជ័យឈានមុខនៃការប្រមូលកម្លាំងក្នុងប្រទេសដែលជាតំណាងឱ្យប្រជាជនកម្ពុជាស្នេហាជាតិបានអំពាវនាវការគាំទ្រពីបណ្ដា​ប្រទេសនៅលើពិភពលោក។

នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨ នៅស្រុកស្នួល ខេត្តក្រចេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើង ដោយលោក ​ហេង សំរិន ជាប្រធាន។ រណសិរ្សបានដាក់ចេញកម្មវិធីនយោបាយបានបង្ហាញពីការប្តេជ្ញាចិត្តរួបរួមជាមួយប្រជាជនវៀតណាម និងប្រជាជនស្រឡាញ់សន្ដិភាព យុត្ដិធម៌នៅលើពិភពលោកដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កសាងប្រទេស​កម្ពុជាប្រកបដោយសន្តិភាព និងវិបុលភាព។

ដើម្បីឲ្យរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាខិតជិតជាមួយប្រជាជនក្នុងប្រទេសនិងមិត្ដភ័ក្ដិអន្ដរជាតិ គណៈកម្មការ B68 បាន​ជួយប្រទេសមិត្ដកម្ពុជាបង្កើតវិទ្យុសំឡេងប្រជាជនកម្ពុជា និងទីភ្នាក់ការសារព័ត៌មាន SPK។ នេះគឺជាមធ្យោបាយដ៏សំខាន់ក្នុងការឃោសនានូវគោលការណ៍របស់រណសិរ្ស និងជួយឲ្យប្រជាជនកម្ពុជាមើលឃើញច្បាស់ពីអំពើសាហាវព្រៃផ្សៃរបស់​របបប្រល័យ​ពូជសាសន៍ដើម្បីរួបរួមគ្នាផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។  នៅក្នុងពិធីចេញប្រកាសបង្កើតនោះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានស្នើសុំវៀតណាមថា "សូមជួយប្រទេសកម្ពុជារបស់យើងខ្ញុំផង ហើយមិនត្រឹមតែជួយសង្គ្រោះជនភៀសខ្លួនរាប់ម៉ឺននាក់ប៉ុណ្ណោះទេ ថែមទាំងជួយសង្គ្រោះប្រជាជាតិកម្ពុជាទាំងមូល​ផងដែរ"។

នេះគឺជាមូលដ្ឋានច្បាប់ដ៏សំខាន់ដើម្បីវៀតណាមបញ្ជូនកងទ័ពរបស់ខ្លួនទៅជួយប្រទេសកម្ពុជាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងចាត់បញ្ជូនអ្នកជំនាញទៅជួយកសាងប្រទេសកម្ពុជាឡើងវិញ។

ដើម្បីត្រៀមរៀបចំក្រុមកម្មាភិបាលនៅកម្ពុជា វៀតណាមបានសហការជាមួយមិត្ដកម្ពុជាបន្តជ្រើសរើសមនុស្សល្អៗដែលមានសមត្ថកិច្ចយកទៅបំប៉ុនជំនាញ ព្រមទាំងបើកវគ្គបណ្តុះបណ្តាលកម្មាភិបាលថ្នាក់ខេត្ដចំនួនជិត ១៥០ នាក់ និងបើកវគ្គបណ្ដុះបណ្ដាលកម្មាភិបាលនៅថ្នាក់ស្រុកចំនួនជាង ១,៣០០ នាក់ ។

គណៈកម្មការ B68 បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនរបស់ទីក្រុងហូជីមិញ និងគណៈឃោសនាអប់រំមជ្ឈិមរៀបចំវគ្គបំប៉នជំនាញឲ្យកម្មាភិបាលកម្ពុជា។ បន្ទាប់ពីកងទ័ពស្ម័គ្រចិត្តវៀតណាមរួមជាមួយកងកម្លាំងបដិវត្តកម្ពុជាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយ ចំនួនកម្មាភិបាលកម្ពុជាខាងលើនេះត្រូវបានចាត់តាំងដាក់បញ្ចូលក្នុងក្បាលម៉ាស៊ីនបក្ស និង​អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់កម្ពុជា។

ដើរទន្ទឹមនឹងការអនុវត្តការងារខាងលើនេះ គណៈកម្មការ B68 បានស្នើគណៈលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមចាត់បញ្ជូនកម្មាភិបាលមកពីក្រសួង ស្ថាប័ននានានៅមជ្ឈិម និងមូលដ្ឋានដើម្បីបង្កើតក្រុមអ្នកជំនាញវៀតណាមទៅជួយមិត្ដកម្ពុជា រួមមានក្រុមអ្នកជំនាញមជ្ឈិមបក្ស (គណៈកម្មការ B68) ក្រុមអ្នកជំនាញរដ្ឋាភិបាល (A40) និងក្រុមអ្នកជំនាញរបស់បណ្ដាខេត្ដនិងទីក្រុង។ ជាមួយនឹងការបង្កើតក្រុមអ្នកជំនាញនោះ គណៈកម្មការ B68 បានជួយមិត្ដកម្ពុជារៀបចំសន្និបាតកម្មាភិបាលដើម្បីពិភាក្សាលើភារកិច្ចសង្គ្រោះជាតិ ដោយមានការចូលរួមពីកម្មាភិបាលកម្ពុជាចំនួន ៦០ នាក់ ដែលមកពីក្នុងប្រទេស និងក្រៅប្រទេស។

ក្នុងស្ថានភាពដែលសមរភូមិកម្ពុជាមានការវិវឌ្ឍន៍ឆាប់រហ័ស និងយោងតាមការអំពាវនាវជាបន្ទាន់របស់ប្រជាជនកម្ពុជានិងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយបុព្វហេតុការពារមាតុភូមិដ៏ពិសិដ្ឋនោះ នៅថ្ងៃ ២៣ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពប្រជាជនវៀតណាមបានបើកការវាយប្រហារទៅលើពួក ប៉ុល ពត នៅតាមខ្សែព្រំដែនទទួលបានជោគជ័យ។

នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ រាជធានីភ្នំពេញត្រូវបានរំដោះ ហើយមកដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៧៩  ក្រុង ទីរួមខេត្ដ និងទីរួមស្រុកទាំងអស់នៃប្រទេសកម្ពុជាត្រូវបានរំដោះទាំងស្រុង ជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ​ប៉ុល ​ពត។

អាចនិយាយបានថា មុននិងក្នុងប៉ុន្មានថ្ងៃបើកការវាយប្រហារទូទៅលើពួកប៉ុលពតដើម្បីជួយប្រជាជនកម្ពុជាផ្ដួលរំលំរបបប្រល័យ​ពូជ​សាសន៍ ប៉ុល ពត។ គណៈកម្មការ B68 ជាស្ថាប័នផ្ដល់យោបល់របស់បក្សកុម្មុយនិស្ដវៀតណាមដែលបានអនុវត្ដកាតព្វកិច្ចអន្ដរជាតិដ៏ខ្ពង់ខ្ពស់ទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

លោក Vu Oanh អតីតសមាជិកការិយាល័យនយោបាយ

ប្រធានគណៈទាក់ទង​អតីតអ្នកជំនាញ​វៀតណាមដែលចូលរួមជួយបដិវត្ដន៍កម្ពុជា

បកប្រែដោយ Pham Diep