ក្នុងជំនួប លោកស្រី Vo Thi Dung ឲ្យដឹងថា ទីក្រុងហូជីមិញបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងបណ្ដាមូលដ្ឋានរបស់កម្ពុជា។ ថ្នាក់ដឹកនាំទីក្រុងហូជីមិញតែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គការមហាជនចំណុះរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញជាមួយបណ្ដាមូលដ្ឋាននៃប្រទេសកម្ពុជា ហើយរក្សាទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ។

leftcenterrightdel
ប្រតិភូទាំង​ឡាយ​ថត​រូប​ជុំ​គ្នា (រូប​ថត៖ sggp.org.vn)

លោក ញ៉ែម វ៉ាលី អះអាងថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរគឺមិនអាចញែកដាច់ពីគ្នាបានទេហើយត្រូវតែរក្សាជានិច្ច។ ការកសាងស្តូបមិត្តភាពវៀតណាម - កម្ពុជាគឺជាបេតិកភ័ណ្ឌដើម្បីជំនាន់ក្រោយបានដឹងពីគុណូបការៈរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមចំពោះប្រទេសកម្ពុជា៕

បកប្រែដោយ Duy Hoan