leftcenterrightdel
ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ (រូបថត៖ vnanet.vn)

ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏វិជ្ជមានក្នុងការអនុវត្តកិច្ចការរណសិរ្សនៃប្រទេសទាំងពីរនាពេលកន្លងទៅ រួមទាំងបូកសរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរណសិរ្សវៀតណាម-ឡាវ-កម្ពុជា និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកសាងខ្សែព្រំដែនវៀតណាម-កម្ពុជា។ ភាគីទាំងពីរបានពិភាក្សាលើលទ្ធផលនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមរវាងវៀតណាម និងកម្ពុជាដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៧ កន្លងទៅ។

ថ្នាក់ដឹកនាំនៃភាគីទាំងពីរក៏បានផ្លាស់ប្តូរអំពីផែនការធ្វើសកម្មភាពរួមសម្រាប់ការត្រៀបរៀបចំរាល់កិច្ចប្រជុំអន្តរជាតិ ដែលភាគីទាំងពីរនឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។ ម្យ៉ាងវិញទៀត ភាគីទាំងពីរក៏បានឯកភាពគ្នា បង្កើតក្រុមការងារ ដើម្បីសម្របសម្រួល ចែករំលែកបទពិសោធន៍ ក៏ដូចជាជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីអនុវត្តជាក់ស្តែងនូវមាតិកា និងរបៀបរៀបចំរាល់កិច្ចប្រជុំទាំងអស់ផងដែរ។

នារសៀលថ្ងៃដដែល លោក ញ៉ែម វ៉ាលី និងគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញផងដែរ៕

បកប្រែដោយ Thanh Cong