leftcenterrightdel
តំណាងទាំងឡាយថតរូបជាអានុស្សាវរីយ៍ (រូបថត​៖ daidoanket.vn)

ក្នុងឱកាសនេះ លោក Bui Thanh Nghia បានសម្ដែងនូវការរីករាយចំពោះការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាក្នុងរយៈពេលកន្លងមក។ លោកជឿជាក់ថា ដំណើរទស្សនកិច្ចការងារ មិត្តភាពនៅខេត្ត Ba Ria – Vung Tau លើកនេះនឹងរួមចំណែកពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជានិយាយរួម និងប្រជាជនរណសិរ្សខេត្ត Ba Ria – Vung Tau និយាយដោយឡែក ព្រមទាំងបង្កើតឱកាសសម្រាប់ការស្វែងយល់ និងការចែករំលែករវាងរណសិរ្សទាំងពីរ។

ឯកឧត្តម ញ៉ែម វ៉ាលី ចាត់ទុកថា នៅពេលកន្លងមក រណសិរ្សមាតុភូមិវៀតណាមបានជួយរណសិរ្សកម្ពុជាជាច្រើនក្នុងការកសាង និងអភិវឌ្ឍរណសិរ្ស រួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh