leftcenterrightdel
ពិធីបង្សុកូល (រូបថត៖ nhandan.com.vn)

ថ្លែងមតិនៅពិធីនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Van Nghia អនុប្រធានស្នងការនយោបាយយោធភូមិភាគទី ៩ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាណែនាំលេខ ៥១៥ បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ក្រុម K90 នៃយោធភូមិភាគទី៩ បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅខេត្តកំពង់ឆ្នាំង។

leftcenterrightdel
 
leftcenterrightdel
ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា (រូបថត៖ nhandan.com.vn)

ជំនួសមុខបក្ស រដ្ឋ ប្រជាជនវៀតណាម និងសាច់ញាតិនៃយុទ្ធជនពលី តំណាងគណៈបញ្ជាណែនាំលេខ ៥១៥ នៃយោធភូមិភាគទី៩ បានទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមចំនួន ២២ អដ្ឋិធាតុ និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដត្រឡប់មកមាតុភូមិវិញ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងប្រជាជនខេត្តកំពង់ឆ្នាំងបានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការដែលកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីតស៊ូប្រឆាំងនឹងសត្រូវរួម និងជួយឲ្យប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍កាលពី ៤០ ឆ្នាំមុន៕

បកប្រែដោយ Huyen Trang