អញ្ជើញថ្លែងនៅវេទិកានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអ្នកជិតខាងល្អប្រសើរ និងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា កំពុងរីកចម្រើនយ៉ាងខ្លាំងក្លា។ នាពេលបច្ចុប្បន្ននេះ វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូសេដ្ឋកិច្ចជួរមុខរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៨ សម្រេចបាន ៤.៧ ពាន់លានដុល្លារអាមេរិក។ វៀតណាមមានគម្រោងវិនិយោគនៅកម្ពុជាចំនួន ២១៤ ដោយមានដើមទុនចុះបញ្ជីសរុបជាង ៣ ពាន់លានដុល្លារអាមេរិក។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ថ្លែងនៅវេទិកា (រូប​ថត៖ nhandan.com.vn)

លោក Vu Quang Minh អះអាងថា៖ វេទិកាស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជាលើកនេះនឹងជួយឱ្យអាជីវកម្មចាប់យកសក្តានុពល និងកាលានុវត្តន៍ភាពថ្មីៗ។ ព្រមទាំង នេះក៏ជាឱកាសសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរផ្លាស់ប្តូរ និងចែករំលែកនូវបទពិសោធន៍ ក៏ដូចជាដាក់ចេញនូវសំណើទាំងឡាយជូនអាជ្ញាធរនៃប្រទេសទាំងពីរដើម្បីដោះស្រាយរាល់ឧបសគ្គឲ្យទាន់ពេលវេលា ព្រមទាំងបង្កលក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍយ៉ាងខ្លាំងក្លា ដើម្បីផលប្រយោជន៍នៃភាគីទាំងពីរ”។

វេទិកាស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគវៀតណាម - កម្ពុជា គឺជាសកម្មភាពប្រចាំឆ្នាំមួយដ៏សំខាន់ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមដែលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធនានានៅប្រទេសកម្ពុជា ក្នុងបំណងបង្កើតទំនាក់ទំនង និងជម្រុញការផ្តោះប្តូរពាណិជ្ជកម្ម និងការវិនិយោគរបស់សហគ្រាសនៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan