leftcenterrightdel
ការផ្តល់អំណោយជូនក្រុមគ្រួសារអាណិកជនវៀតណាមនៅកម្ពុជាដែលមានគុណូបការៈចំពោះបដិវត្តន៍ (nhandan.com.vn)

មានប្រសាសន៍នៅក្នុងពិធីផ្តល់អំណោយជូនក្រុមគ្រួសារទទួលរបបពីរដ្ឋ ដែលបាមប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមខ្មែរ - វៀតណាមនៅរាជធានីភ្នំពេញ លោក Phan Huy Hoang អនុប្រធានប្រចាំការនៃសហជីពធនាគារ BIDV បានសម្តែងនូវការដឹងគុណចំពោះវីរបុរស យុទ្ធជនពលី និងអ្នកដែលបានចូលរួមក្នុងការតស៊ូ ការពារមាតុភូមិ និងបំពេញបេសកកម្មអន្តរជាតិដើម្បីជួយឲ្យប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។

ក្នុងរយៈពេលកន្លងមក បក្ស និងរដ្ឋវៀតណាម និងបណ្តាស្ថាប័ន អង្គការមហាជនក្នុងស្រុក តែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់អាណិកជនវៀតណាមនៅកម្ពុជា រួមទាំងក្រុមគ្រួសារទទួលរបបពីរដ្ឋ៕

បកប្រែដោយ Huyen Trang