leftcenterrightdel
កីឡាករ និងអ្នកគាំទ្រនៃក្រុមបាល់ទាត់ទាំងពីរ (រូបថត៖ vov.vn)

មានប្រសាសន៍នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh និងអនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោក ទួត បញ្ញា បញ្ជាក់ថា ការផ្លាស់ប្តូរវប្បធម៌ និងកីឡាដូចជាការប្រកួតនេះ ជាឱកាសមួយសម្រាប់ភាគីទាំងពីរជំរុញការផ្លាស់ប្តូរ និងការយល់ដឹងគ្នាទៅវិញទៅមក រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

leftcenterrightdel
ថ្នាក់ដឹកនាំស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា មានប្រសាសន៍នៅពិធីប្រកួតបាល់ទាត់ (រូបថត៖ vov.vn)

 

ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមទាំងពីរប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកគាំទ្រ។ នៅចុងបញ្ចប់នៃការប្រកួតនេះ ក្រុមបាល់ទាត់នៃក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជាបានឈ្នះ និងទទួលបានការអបអរសាទរពីសំណាក់កីឡាករវៀតណាម និងអ្នកគាំទ្រផងដែរ៕

បកប្រែដោយ Huyen Trang