leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Tran Quang Phuong អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម ទទួលបដិសណ្ឋារកិច្ចចំពោះលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ និងគណៈប្រតិភូកងយោធពលខេមរភូមិន្ទ

ក្នុងឱកាសនេះ គណៈប្រតិភូកងយោធពលខេមរភូមិន្ទបានទៅទស្សនាកន្លែងប្រវត្តិសាស្ត្រនៅលើផ្លូវ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងយុទ្ធមិត្តបានឆ្លងកាត់កាលពី ៤២ ឆ្នាំមុន។

leftcenterrightdel
លោក Nguyen Van Tram ផ្តល់អំណោយជូនលោកនាយឧត្តមសេនីយ៍ ទៀ បាញ់

 

លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានអះអាងថា បក្ស និងប្រជាជនកម្ពុជាចងចាំជានិច្ចចំពោះជំនួយដ៏ពោរពេញទៅដោយមនោសញ្ចេតនាពីកងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឲ្យប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្តាប្រទេសកម្ពុជាឡើងវិញ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ទស្សនាកន្លែងប្រវត្តិសាស្ត្រនៅលើផ្លូវ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងយុទ្ធមិត្តបានលាក់អាវុធកាលពី ៤២ ឆ្នាំមុន

 

លោក Nguyen Van Tram ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងគណៈប្រតិភូកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ពីចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពិសេសរវាងវៀតណាម និងកម្ពុជា៕

បកប្រែដោយ Huyen Trang