leftcenterrightdel
ទិដ្ឋភាពនៃការពិភាក្សា (រូបថត bienphong.com.vn)

នៅឯកិច្ចពិភាក្សានោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការការពារព្រំដែននាពេលថ្មីៗនេះ។ ហេតុដូច្នេះ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ កងទ័ពការពារព្រំដែនខេត្ត Dak Nong និងតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគីរីបានសហប្រតបត្តិការ និងអនុវត្តយ៉ាងតឹងរឹងនូវរាល់​ខ្លឹមសារដែលភាគីទាំងពីរបានឯកភាពក្នុងស្មារតីសាមគ្គីភាព មិត្តភាព សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។

កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរបានសហការគ្នាដើម្បីបំពេញបានល្អនូវភារកិច្ចគ្រប់គ្រង និងការពារព្រំដែន រក្សាសន្ដិសុខនិងសណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែន។ ព្រមទាំងការពារបានល្អនូវសមិទ្ធផលនៃការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនដែលសម្រេចបាននៅតាមព្រំដែនខេត្ត Dak Nong  - មណ្ឌលគិរី។

ភាគីទាំងពីរបានជូនដំណឹងគ្នាអំពីសភាពការណ៍ ហើយបានឯកភាពលើការដឹកនាំបញ្ជាអង្គភាពនានាឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយក្នុងការគ្រប់គ្រង និងការពារព្រំដែន ដើម្បីសហការយ៉ាងជិតស្និទ្ធ និងដោះស្រាយយ៉ាងឆាប់រហ័សចំពោះករណីដែលកើតឡើងនៅតាមព្រំដែន ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព។

leftcenterrightdel
តំណាងនៃអង្គភាពទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា  (រូបថត៖ bienphong.com.vn)

នៅឯកិច្ចពិភាក្សា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong និងតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគីរីបានឯកភាពគ្នាបន្តសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងដោះស្រាយរាល់ករណីកើតឡើងនៅតាមព្រំដែនស្របតាមកិច្ចព្រមព្រៀងស្តីពីបទបញ្ញាត្តិព្រំដែន និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ព្រម​ទាំង​ធ្វើបានល្អនូវ​ការផ្តល់យោបល់ជូនថ្នាក់ដឹកនាំខេត្តទាំងពីរឱ្យអនុវត្តល្អកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរវាងខេត្ត Dak Nong និងមណ្ឌលគិរី៕

បកប្រែដោយ Duy Hoan