នៅក្នុងកិច្ចប្រជុំ ប្រតិភូនៃប្រទេសទាំងពីរបានពិភាក្សា និងវាយតម្លៃលើកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបទ​ឧក្រិដ្ឋកម្មគ្រឿងញៀននាពេលកន្លងមក។ ប្រឈមនឹងការប្រែប្រួលដ៏ស្មុគស្មាញនៃបទឧក្រិដ្ឋកម្មគ្រឿងញៀននៅតាមព្រំដែនវៀតណាម និងកម្ពុជាបានសន្យាថា នឹងចាត់វិធានការជាក់ស្តែងដើម្បីទប់ស្កាត់ និងប្រឆាំងនឹងផលប៉ះពាល់នៃបទ​ឧក្រិដ្ឋកម្មគ្រឿងញៀចំពោះសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

leftcenterrightdel
ទិដ្ឋ​ភាព​នៃ​កិច្ច​​ប្រ​ជុំ (រូប​ថត៖ vnanet.vn)

 

ការបង្ក្រាបបទ​ឧក្រិដ្ឋកម្មគ្រឿងញៀននៅព្រំដែនវៀតណាម - កម្ពុជានឹងប្រព្រឹត្តទៅពីថ្ងៃទី ១៥ ខែមិថុនា  ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩។ នគរបាលនៃប្រទេសទាំងពីរនឹងចាត់វិធានការនានាដើម្បីរកឃើញបទឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀននៅតាមព្រំដែននៃប្រទេសទាំងពីរ ហើយសហប្រតិបត្តិការក្នុងការដោះស្រាយចំណុចក្តៅនៃបទឧក្រិដ្ឋកម្មគ្រឿងញៀន ព្រមទាំងអនុវត្តការផ្សព្វផ្សាយអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មនៅក្នុងចលនានៃប្រជាពលរដ្ឋទាំងមូលការពារសន្តិសុខជាតិប្រឆាំងនឹងគ្រឿងញៀន៕

បក​ប្រែ​ដោយ Duy Hoan