leftcenterrightdel
ពិធីក្បួនដង្ហែរនៅកម្ពុជាក្នុងឱកាសរំលឹកខួបលើកទី ៤០ នៃទិវាផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (រូបថត៖ nhandan.com.vn)

 

ពិធីរំលឹកខួបលើកទី ៤០ នៃទិវាផ្ដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺជាឱកាសមួយសម្រាប់ប្រជាជនកម្ពុជានិងវៀតណាមរំលឹកឡើងវិញនូវប្រវត្តិសាស្រ្តសាមគ្គី និងប្រកៀកស្មាគ្នារវាងប្រទេសទាំងពីរទាំងក្នុងគ្រាលំបាកទុក្ខវេទនា ទាំងក្នុងសន្តិភាព និងវិបុលភាព​។

នៅក្នុងសុន្ទរកថាមួយក្នុងឱកាសរំលឹកខួបលើកទី ៤០ នៃពិធីជ័យជំនះ ៧ មករា (១៩៧៩ -២០១៩) ជាថ្ងៃដែលប្រជាជនកម្ពុជាបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា ហ៊ុន សែន បានសង្កត់ធ្ងន់ថា ជ័យជំនៈជាប្រវត្តិសាស្ត្រនោះដោយផ្អែកលើការួមបញ្ចូលកម្លាំងគ្នា នោះគឺកម្លាំងនៃមហាសាមគ្គីភាពរបស់ប្រជាជនកម្ពុជាទាំងមូល រួមទាំងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងជំនួយដ៏ធំធេង និងទាន់ពេលរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម។ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអះអាងថា គ្មានការរួមបញ្ចូលកម្លាំងគ្នានោះគឺគ្មានជ័យជំនះ ៧ ខែមករា ឆ្នាំ១៩៧៩ នោះឡើយ។

នៅឆ្នាំ ១៩៧៥ បន្ទាប់ពីទទួលបានជ័យជំនះក្នុងតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិកដើម្បីសង្គ្រោះជាតិ ប្រជាជនកម្ពុជាមិនទាន់រស់នៅក្នុងសន្ដិភាពនោះទេ បែរជាធ្លាក់ចូលក្នុងសោកនាដកម្មជាថ្មីម្តងទៀតនៅពេលដែលក្រុមប្រតិកិរិយា ប៉ុល ពត បានដាក់ប្រជាជនកម្ពុជាក្នុងសោកនាដកម្មប្រល័យពូជសាសន៍ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្ដិសាស្ដ្រមនុស្សជាតិឡើយ។ ក្នុងអំឡុងពេលនៃការគ្រប់គ្រងកម្ពុជាចាប់តាំងពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩ របបខ្មែរក្រហមបានអនុវត្តគោលនយោបាយបង្ក្រាប កាប់សម្លាប់រង្គាលប្រជាពលរដ្ឋ បង្កើតគុក និងបង្កឡើងវាលពិឃាតនៅគ្រប់ទីកន្លែង។ ប្រជាជនកម្ពុជាស្លូតត្រង់រាប់លាននាក់ដែលត្រូវបានពួកគេសម្លាប់ដោយការធ្វើទារុណកម្មយ៉ាងឃោឃៅព្រៃផ្សៃ។

ចំពោះមុខស្ថានភាពនោះ អ្នកស្នេហាជាតិរបស់ប្រជាជនកម្ពុជាបានងើបឡើងដើម្បីទៅរកផ្លូវសង្គ្រោះជាតិ។ ក្នុងគ្រាដ៏លំបាកបំផុតនៃបដិវត្តន៍កម្ពុជា រួមជាមួយអ្នកស្នេហាជាតិកម្ពុជាជាច្រើននៅពេលនោះ និងលោក ហ៊ុន សែន បានជំនឿទុកចិត្ដលើវៀតណាម។ កងទ័ព និងប្រជាជនវៀតណាមបានចែករំលែកការលំបាកដោយការជួយ និងបណ្តុះបណ្តាលមន្ត្រីកម្ពុជាជាច្រើនឱ្យក្លាយទៅជាកម្លាំងស្នូល និងសហការជាមួយកងកម្លាំងកម្ពុជាដើម្បីប្រឆាំងក្រុមប្រតិកិរិយា ប៉ុល ពត។

នៅក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗនេះ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ នាង ផាត បានចងចាំឡើងវិញថា កងទ័ពស្ម័គ្រចិត្តវៀតណាមនៅពេលនោះបានចូលមកប្រទេសកម្ពុជាដើម្បីអនុវត្ដភារកិច្ចជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ពួកខ្មែរក្រហមមិនទាន់បែកបាក់គ្នាទាំងស្រុងនោះទេដូច្នេះកងទ័ពវៀតណាមត្រូវបន្ដនៅប្រទេសកម្ពុជាដើម្បីជួយឱ្យកម្ពុជាការពារជ័យជំនះ និងទប់ស្កាត់របបខ្មែក្រហម​វិលត្រឡប់មកវិញ។

នៅថ្ងៃដែលកងទ័ពស្ម័គ្រចិត្តវៀតណាមត្រឡប់មកប្រទេសវិញ រាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពកម្ពុជាបានរៀបចំពិធីយ៉ាងមហោឡារិកដើម្បីជូនដំណើរកងទ័ពស្ម័គ្រចិត្តវៀតណាមត្រឡប់មកប្រទេសវិញក្នុងក្ដីរំភើបចិត្ដយ៉ាងខ្លាំង ជាមិត្តភក្តិដែលធ្លាប់ប្រកៀកស្មាគ្នាប្រយុទ្ធប្រឆាំងដើម្បីនាំសន្តិភាពមកកម្ពុជា។ ក៏នៅថ្ងៃនេះក្នុងបទវិចារណកថាចុះផ្សាយនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ១៩៨៩ កាសែតប្រជាជនរបស់កម្ពុជាបានសរសេរថា "ក្នុងប៉ុន្មានឆ្នាំដ៏សោកសៅបំផុតក្រោមការគ្រប់គ្រងរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងពិភពលោកនេះមានតែប្រទេសវៀតណាមក្រីក្រមកជួយសង្គ្រោះប្រជាជាតិកម្ពុជាប៉ុណ្ណោះទេ "។

ជ័យជំនះជាប្រវត្តិសាស្ត្រថ្ងៃទី​ ៧ ខែមករា ឆ្នាំ១៩៧៩ បានកម្ចាត់ទាំងស្រុងរបបប្រល័យពូជសាសន៍ដើម្បីនាំមកនូវការរស់ឡើងវិញរបស់ប្រទេសកម្ពុជា បើកចេញសម័យថ្មី និងរីកច្រើនក្នុងឯករាជ្យសេរីភាព សន្តិភាព អព្យាក្រិត្យ និងវិបុលភាព។ នេះគឺជាជ័យជំនះរួមរបស់ប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងវៀតណាម ក៏ដូចជាមនុស្សជាតិនៅលើពិភពលោកដែរ តាមរយៈនោះបង្ហាញពីស្មារតីអន្តរជាតិដ៏ឧត្ដុង្គឧត្ដម ទំនាក់ទំនងមិត្ដភាពជាប្រពៃណី ស្អិតល្មួត ស្មោះត្រង់របស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមជាមួយប្រជាជនកម្ពុជាផងដែរ៕

បកប្រែដោយ Pham Diep