leftcenterrightdel
ថ្នាក់ដឹកនាំខេត្ត Tay Ninh និងព្រៃវែងប្រជុំពិភាក្សាលើការដំឡើងច្រកទ្វាព្រំដែន Tan Nam  - ម៉ឺនជ័យ (រូបថត៖ baobienphong.com.vn)

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានជូនដំណឹងគ្នាអំពីល្បឿននៃការដំឡើងច្រកទ្វារព្រំដែន  Tan Nam - ម៉ឺនជ័យ ទៅជាច្រកទ្វា​រ​ព្រំដែនអន្តរជាតិ ក្នុងពេលកន្លងមក  ព្រមទាំងដាក់ចេញវិធានការនានា ហើយឯកភាពលើការដាក់ឈ្មោះស្ពានតភ្ជាប់ខេត្តទាំងពីរគឺស្ពានមិត្តភាព Tan Nam  - ម៉ឺនជ័យ។

ទាក់ទិនដល់ពេលវេលារៀបចំការប្រកាសច្រកព្រំដែនអន្តរជាតិ ភាគីទាំងពីរបានឯកភាពពន្យាពេលមួយរយៈសិនដើម្បីឱ្យខេត្ត Tay Ninh បន្តបំពេញនីតិវិធី និងឯកសារដើម្បីរាយការណ៍ជូនរដ្ឋាភិបាលវៀតណាម។ បន្ទាប់ពីនាយករដ្ឋមន្ត្រីវៀតណាមចេញសេចក្តីសម្រេចចិត្ត និងផ្តល់សច្ចាប័នហើយ ភាគីទាំងពីរនឹងប្រកាសរួមគ្នា។

ទាក់ទងនឹងខ្លឹមសារនៃការចង់សម្ព័ន្ធមេត្រីភាពសម្រាប់ទីប្រជុំជននៅទាំងសងខាងព្រំដែន ថ្នាក់ដឹកនាំនៃខេត្តទាំងពីរ​បានឯកភាពថា នឹងដឹកនាំស្រុក និងឃុំជាប់ព្រំដែននៃភាគីនីមួយៗ សហការគ្នារៀបចំផែនការ និងដាក់ចេញនូវខ្លឹមសារចុះហត្ថលេខាឲ្យបានសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន ឆ្ពោះទៅរកគោលដៅរួមគឺដើម្បីព្រំដែនមួយមិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នា។

បកប្រែដោយ Duy Hoan