leftcenterrightdel
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Thong Nhat ពិនិត្យសុខភាពជូនប្រជាជនកម្ពុជា

អញ្ជើញចូលរួមកម្មវិធីនេះ មានលោកវរសេនីយ៍ឯក Nguyen Tai Son ប្រធាននយោបាយកងទ័ពការពារព្រំដែនខេត្ត Tay Ninh រួមជាមួយថ្នាក់ដឹកនាំសមាគមសប្បុរសធម៌បេះដូងមាស មន្ទីរពេទ្យធ្មេញថ្គាមមាត់ មន្ទីរពេទ្យ Thong Nhat និងអង្គភាពមួយចំនួន។

ក្នុងឱកាសនេះ វេជ្ជបណ្ឌិតការពារព្រំដែនខេត្ត Tay Ninh និងអង្គភាពមួយចំនួនបានពិនិត្យសុខភាព និងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាជន ៧០០ នាក់ដែលមានការលំបាកនៅតំបន់ព្រំដែន ព្រមទាំងផ្តល់យោបល់អំពីរបៀបរក្សាអនាម័យលើធ្មេញ មាត់ និងបង្ការជំងឺជាទូទៅមួយចំនួនទៀតផង។ ក្រៅពីនោះ ក្រុមវេជ្ជបណ្ឌិតក៏បានផ្តល់អំណោយជូនប្រជាជនក្រីក្រនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា ផងដែរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Tai Son និងថ្នាក់ដឹកនាំសមាគមសប្បុរសធម៌បេះដូងមាស មន្ទីរពេទ្យ Thong Nhat ផ្តល់អំណោយជូនប្រជាជន

 

នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់កងទ័ពការពារព្រំដែនខេត្ត Tay Ninh ដើម្បីថែទាំសុខភាព និងជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន៕

បកប្រែដោយ Huyen Trang