leftcenterrightdel
លោក Oum Sokun វិះស្លាប់ដោយសារប្រតិកម្មថ្នាំ (រូប​ថត៖ គ្រូពេទ្យនៃមន្ទីរពេទ្យអន្តរជាតិ City)

នៅពេលមកដល់មន្ទីរពេទ្យ លោក Oum Sokun បានសន្លប់  និងពិបាកដកដង្ហើមត្រូវប្រើម៉ាស៊ីនដកដង្ហើម ហើយហើមពេញខ្លួន គ្មានទឹកនោម និងឡើងកន្ទួលក្រហមពេញខ្លួន។

យោងតាមសាច់ញាតិលោក Oum Sokun ឲ្យដឹងថា លោក Oum Sokun មានជំងឺគ្រុនផ្តាសាយ គាត់បានទៅឱសថស្ថានដើម្បីទិញថ្នាំលេប តែពីរបីម៉ោងក្រោយមក គាត់មានអារម្មណ៍អស់កំលាំង ពិបាកដកដង្ហើម ឡើងកន្ទួលក្រហមពេញខ្លួន ហើមរាងកាយ។ ក្រោយរយៈពេល ៥ ថ្ងៃនៃការព្យាបាលនៅកម្ពុជា ស្ថានភាពជំងឺកាន់តែអាក្រក់ទៅៗ ដូច្នេះសាច់ញាតិគាត់បានបញ្ជូនគាត់ទៅមន្ទីរពេទ្យអន្តរជាតិ City នៃទីក្រុងហូជីមិញ។

នៅទីនេះ ក្រុមប្រឹក្សាវេជ្ជសាស្រ្តបានបញ្ជាក់ថា អ្នកជំងឺមានរោគសញ្ញា Stevens-Johnson (ប្រភេទនៃប្រតិកម្មស្បែកធ្ងន់ធ្ងរ) ដោយប្រតិកម្មថ្នាំ។ ជំងឺនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសរសៃប្រសាទ តម្រងនោម ភ្នែក បេះដូង ថ្លើម ក្រពះ ពោះវៀន ...

leftcenterrightdel
បន្ទាប់ពីការព្យាបាលរយៈពេល៣ខែ សុខភាពរបស់លោក Oum Sokun មានស្ថិរភាពឡើងវិញហើយ (រូប​ថត៖ គ្រូពេទ្យនៃមន្ទីរពេទ្យអន្តរជាតិ City)

ភ្លាមៗគ្រូពេទ្យនៃមន្ទីរពេទ្យបានអនុវត្តការព្យាបាលសង្គ្រោះបន្ទាន់។ បញ្ហាប្រឈមសម្រាប់វេជ្ជបណ្ឌិតគឺក្នុងដំណើរការព្យាបាល អ្នកជំងឺមានប្រតិកម្មជាមួយនឹងថ្នាំអង់ទីប៊ីយ៉ូទិកគ្រប់ប្រភេទ និងអាហារបំប៉នមួយចំនួន។

វេជ្ជបណ្ឌិតឲ្យអ្នកជំងឺប្រើម៉ាស៊ីនដកដង្ហើម លាងឈាម(Dialysis)សង្គ្រោះបន្ទាន់ បញ្ចូលឈាម ... ព្រមទាំង ចាក់ថ្នាំជំនួយមុខងារថ្លើម ចាក់ថ្នាំដើម្បីជំរុញការលូតលាស់ខួរឆ្អឹង បង្កើនកោសិកាឈាមក្រហម - ឈាមស រួមទាំងការព្យាបាលដោយចលនា។

បន្ទាប់ពីការព្យាបាលរយៈពេលយូរ សុខភាពរបស់អ្នកជំងឺមានស្ថិរភាពឡើងវិញហើយ៕

បកប្រែដោយ Duy Hoan