នារសៀលថ្ងៃទី២២ ឧសភា ក្រុមការងារបានអញ្ជើញចូលជួបសំដែងការគួរសមជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ vnanet.vn)

 

នៅក្នុងជំនួប លោក Nguyen Quoc Cuong បានថ្លែងអំណរគុណចំពោះគណបក្សប្រជាជនកម្ពុជា រដ្ឋនិងប្រជាជនកម្ពុជាបានយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍អាណិកជនវៀតណាមដែលកំពុងរស់នៅនិងរកស៊ីនៅកម្ពុជា ហើយបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្តដោះស្រាយបញ្ហាលំបាកមួយចំនួនដែលជនជាតិកម្ពុជាដើមកំណើតវៀតណាមដែលកំពុងជួបប្រទះ ជាពិសេសគឺការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី និងបញ្ជូនអាណិកជនវៀតណាមលើបឹងទន្លេសាបទៅកាន់លំនៅដ្ឋានថ្មី។ លោក Nguyen Quoc Cuong បានស្នើឱ្យភាគីកម្ពុជាកំណត់ជាលាយលក្ខណ៍អក្សរអំពីសិទ្ធិនិងកាតព្វកិច្ចរបស់អ្នកដែលបានទទួលប័ណ្ណស្នាក់នៅអចិន្ដ្រៃយ៍ ធានានូវកម្មសិទ្ធិលើទ្រព្យសម្បត្ដិ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការបំពេញបែបបទសុំចូលសញ្ជាតិកម្ពុជាពីអាណិកជនវៀតណាមដែលបានទទួលស្គាល់ជាជនបរទេសអន្ដោប្រវេសន៍។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា លោកបានដឹកនាំបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធនិងថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងយកចិត្ដទុកដាក់ក្នុងការផ្ដល់សេវាកម្មសុខាភិបាលនិងអប់រំដល់ប្រជាពលរដ្ឋជាអាណិកជនវៀតណាមដែលកំពុងរស់នៅលើទន្លេសាប។

ទាក់ទងនឹងការដោះស្រាយឯកសារច្បាប់ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តីបានទទួលស្គាល់នូវសំណើរបស់ភាគីវៀតណាម ហើយនឹងដឹកនាំបញ្ជាឲ្យស្ថាប័នមានសមត្ថកិច្ចដោះស្រាយរាល់បញ្ហាដោយផ្អែកលើស្មារតីនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនិងច្បាប់របស់កម្ពុជា លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យភាគីទាំងពីរសហការយ៉ាងជិតស្និទ្ធដើម្បីបញ្ចុះបញ្ចូលអាណិកជនវៀត​ណាមជូនឯកសាររដ្ឋបាលកម្ពុជា "មិនប្រក្រតី" ទៅកាន់ស្ថាប័នមានសមត្ថកិច្ចកម្ពុជាមុនថ្ងៃផុតកំណត់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៩៕

បកប្រែដោយ Pham Diep