នៅក្នុងជំនួប អនុប្រធានធនាគារជាតិវៀតណាម លោក Dao Minh Tu បានរំលឹកឡើងវិញនូវប្រពៃណីដ៏ក្លាហានអង់អាចរបស់ក្រុមកម្មាភិបាលធនាគារជាតិវៀតណាម។ បន្ទាប់ពីកម្ពុជាបានរំដោះនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ មក ការជួយកម្ពុជាឲ្យរស់ឡើងវិញគឺជាភារកិច្ចសំខាន់ជាចំបងរបស់បក្សនិងរដ្ឋាភិបាលវៀតណាដែលក្នុងនោះមានការកសាងប្រព័ន្ធធនាគារកម្ពុជាឡើងវិញដែលត្រូវបានលុបបំបាត់​ដោយរបបខ្មែរក្រហម។

leftcenterrightdel
អនុប្រធានធនាគារជាតិវៀតណាម លោក Dao Minh Tu ថ្លែងមតិក្នុងជំនួប

 

អនុវត្តតាមគោលការណ៍របស់បក្ស រដ្ឋាភិបាលតាំងពីខែកុម្ភៈឆ្នាំ១៩៧៩ មកក្រុមកម្មាភិបាលធនាគារជាតិវៀតណាមដំបូងបានវត្តមាននៅទីក្រុងភ្នំពេញដើម្បីជួយមិត្ដកម្ពុជាចេញផ្សាយប្រាក់ថ្មីនិងកសាងប្រព័ន្ធធនាគារឡើងវិញ។ ក្នុងស្ថានភាពដ៏លំបាកនោះ ចាប់ពីឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៨៨  កម្មាភិបាលធនាគារជិត ៥០០ រូបត្រូវបានចាត់បញ្ជូនទៅជួយប្រទេសកម្ពុជាបានពង្រីកស្មារតីសាមគ្គីភាព មិត្ដភាព ស្អិតល្មួតរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ រួមសុខរួមទុក្ខធ្វើការទាំងយប់ទាំងថ្ងៃដើម្បីកសាងប្រព័ន្ធធនាគារឡើងវិញដោយចាប់ពីលេខសូន្យ។ ក្នុងដំណើរការនោះបានមានកម្មាភិបាលធនាគារចំនួន ៣ រូបត្រូវពលីជីវិត ខណៈពេលដែលកំពុងបំពេញភារកិច្ច។ នៅខែមីនាឆ្នាំ ១៩៨០ ប្រព័ន្ធធនាគារជាតិកម្ពុជាត្រូវបានកសាងឡើង ហើយមិនយូរប៉ុន្មានធនាគារពាណិជ្ជកម្មកម្ពុជាត្រូវបានបង្កើតឡើងនិងរូបិយប័ណ្ណប្រាក់រៀលត្រូវបានចេញផ្សាយ។

លោក Dao Minh Tu បានបញ្ជាក់ថា បន្ដប្រពៃណីរបស់កម្មាភិបាលជំនាន់មុន កម្មាភិបាលធនាគារខិតខំដើម្បីសម្រេចភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន។ តាមរយៈនោះ ជំរុញវិស័យធនាគារឲ្យអភិវឌ្ឍកាន់តែខ្លាំងឡើង រួមចំណែកក្នុងការផ្លាស់ថ្មីនិងរីកច្រើនរបស់ប្រទេសនៅក្នុងស្ថានភាពថ្មី។ ព្រមទាំងរក្សានិងពូនជ្រំទំនាក់ទំនង ស្អិតល្មួតរវាងប្រព័ន្ធធនាគារនៃប្រទេសទាំងពីរនិយាយរួម និងរួមចំណែកដល់ការពង្រឹងនិងពង្រីកសាមគ្គីភាពនិងមិត្ដភាពរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា៕

បកប្រែដោយ Thanh Cong