leftcenterrightdel
លោកឧត្ដមសេនីយ៍ត្រី Trinh Hoang Hiep នាយកបណ្ឌិត្យសភាការពារព្រំដែនជូនផ្កាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញមកទស្សនកិច្ច និងធ្វើការនៅបណ្ឌិត្យសភា (រូបថត៖ baobienphong.com. vn)

 

ថ្លែងនៅឯជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Trinh Hoang Hiep  នាយកបណ្ឌិត្យសភាការពារព្រំដែនបានជម្រាបអំពីមុខងារ និងភារកិច្ចរបស់សាលាក្នុងរយៈពេល ៥៦ ឆ្នាំ នៃការស្ថាបនា និងរីកចម្រើន។ ទន្ទឹមនឹងនេះដែរ លោកបានជូនដំណឹងអំពីស្ថានភាពនៃការបណ្តុះបណ្តាលសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅបណ្ឌិត្យសភាការពារព្រំដែននាពេលកន្លងមក។

គណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានទៅទស្សនាទីកន្លែងស្នាក់នៅ បន្ទប់សិក្សា និងមើលការសម្ដែងក្បាច់គុន ហើយជួបសំណេះសំណាលជាមួយសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅបណ្ឌិត្យសភាការពារព្រំដែន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រគល់វត្ថុអនុស្សាវរីយ៍ជូនបណ្ឌិត្យសភាការពារព្រំដែន (រូបថត៖bienphong.com.vn)

តាងនាមគណៈប្រតិភូ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បណ្ឌិត្យសភាការពារព្រំដែនដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះគណៈប្រតិភូ និងចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងការអប់រំ និងបណ្តុះបណ្តាល។ ព្រមទាំង លោកក៏បានជម្រាបជូននូវសមិទ្ធផលលេចធ្លោនានាដែលបក្ស រដ្ឋ និងកងទ័ពកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ។

leftcenterrightdel
 
leftcenterrightdel
គណៈប្រតិភូនៃបញ្ជការដ្ឋានកងទ័ពជើងគោកកម្ពុជាមើលការសម្តែងក្បាច់គុននៅបណ្ឌិត្យសភាការពារព្រំដែន (រូបថត៖bienphong.com.vn)

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតំលៃខ្ពស់ចំពោះការជួយ​គាំទ្ររបស់បណ្ឌិត្យសភាការពារព្រំដែនក្នុងការបណ្តុះ​បណ្តាល​ជួរកម្មាភិបាលសម្រាប់កងយោធពលខេមរភូមិន្ទ ហើយបានស្នើឱ្យបណ្ឌិត្យសភាការពារព្រំដែនបន្តយកចិត្តទុកដាក់ និងជួយសម្រួលដល់សិក្ខាកាមថ្មីកម្ពុជាមកសិក្សាស្រាវជ្រាវនៅបណ្ឌិត្យសភានៅឆ្នាំបន្តបន្ទាប់៕

បកប្រែដោយ Thanh Cong