ថ្លែងនៅក្នុងជំនួប លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកម្ពុជាក៏ដូចជារវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោកកងយោធពលខេមរភូមិន្ទ នាពេលកន្លងដ៏មានប្រសិទ្ធភាព ជិតស្និទ្ធ និងមានគុណភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូអញ្ជើញមកទស្សនកិច្ចនៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម (រូប​ថត៖ bienphong.com.vn)

 

លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien រំពឹងថា នាពេលខាងមុខការសម្របសម្រួលរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនឹងកាន់តែស៊ីជម្រៅថែមទៀត ដែលក្នុងនោះបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជានឹងបង្កើតលក្ខខណ្ឌដ៏ល្អបំផុតសម្រាប់ក្រុមបច្ចេកទេសចម្រុះខ័ណ្ឌសីមា និងបោះបង្គោលព្រំដែននៃភាគីទាំងពីរបំពេញឲ្យបានល្អនូវភារកិច្ចដែលបានប្រគល់ដោយរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរគួតែធ្វើការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែនដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ អភិវឌ្ឍសេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ជម្រុញទំនាក់ទំនងមិត្តភាព និងការផ្លាស់ប្តូររវាងអង្គភាពការពារព្រំដែន និងទីប្រជុំជននៃភាគីទាំងពីរ។ ប្រការនេះមានអត្ថន័យសំខាន់ណាស់ក្នុងការអនុវត្តភារកិច្ចនយោបាយរបស់បណ្តាអង្គភាពក៏ដូចជាការពង្រឹងចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសជិតខាងទាំងពីរ។ 

leftcenterrightdel
ទិដ្ឋភាព​នៃ​ជំនួប (រូប​ថត៖ bienphong.com.vn)

 

កងកម្លាំងការពារព្រំដែនវៀតណាមតែងតែត្រៀមខ្លួនជួយដល់បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជាក្នុងការបណ្ដុះបណ្ដាលកម្មាភិបាល។ សាលាការពារព្រំដែនត្រូវបានចាត់ទុកថាជាអង្គភាពឈានមុខគេក្នុងការបំពេញភារកិច្ចនេះ។

លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien បានសម្តែងនូវក្តីសង្ឃឹមថា បញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ​​យកចិត្តទុកដាក់ និងគាំទ្រកម្មវិធីផ្លាស់ប្តូរការពារជាតិថ្នាក់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា​ឲ្យ​​​ប្រព្រឹត្តទៅប្រកបដោយជោគជ័យ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឯកភាពទាំងស្រុងចំពោះខ្លឹមសារទាំងឡាយដែលលើកឡើងដោយលោកមេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវជំនឿថា នាពេលខាងមុខ ទំនាក់ទំនងល្អប្រសើររវាងកងទ័ពនៃប្រទេសទាំងពីរ ក៏​ដូច​ជា​រវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទនឹងបន្តបានពង្រឹង និងរឹតបន្តឹងបន្ថែមទៀត រួមចំណែកដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ធានាស្ថិរភាព និងសន្តិសុខនយោបាយនៅប្រទេសនីមួយៗ រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ៕

បក​ប្រែ​ដោយ Duy Hoan