leftcenterrightdel
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ baoquankhu7.vn)

 

នៅក្នុងជំនួបធ្វើការ ភាគីទាំងពីរបានជូនដំណឹងគ្នាអំពីលទ្ធផលអនុវត្ដភារកិច្ចនៃក្រុមរកអដ្ឋិធាតុ K71 នៃយោធភូមិភាគទី ៧ និងស្ថាប័នមានសមត្ថកិច្ចនៃខេត្តបន្ទាយមានជ័យ។ លទ្ធផលនៃដំណាក់កាលទី១ នៅឆ្នាំ ២០១៩ នេះ ក្រុមរកអដ្ឋិធាតុ K71 បានប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដវៀតណាមចំនួន ២២ នាក់ ដែលពលីជីវិតនៅខេត្ដបន្ទាយមានជ័យកាលពីសម័យសង្គ្រាមនៅកម្ពុជា។

leftcenterrightdel
អភិបាលខេត្ដបន្ទាយមានជ័យ លោក​ អ៊ុំ រាត្រី ថ្លែងក្នុងជំនួបធ្វើការ (រូបថត៖ baoquankhu7.vn)
leftcenterrightdel
គណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាម (រូបថត៖ baoquankhu7.vn)

 

ក្រោមពាក្យស្លោក "អ្នកជិតខាងដ៏ល្អមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងយូរអង្វែង" អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានបញ្ជាក់ថា លោកគាំទ្រពេញទំហឹងចំពោះសកម្មភាពដ៏មានអត្ថន័យនេះ ហើយក្នុងនាមជាថ្នាក់ដឹកនាំខេត្ត លោកនឹងដឹកនាំកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់និងអាជ្ញាធរខេត្តឲ្យសហការយ៉ាងជិតស្និទ្ធនិងបង្កលក្ខណៈងាយស្រួលបំផុតដើម្បីជួយដល់ក្រុមរកអដ្ឋិធាតុ K71 បំពេញភារកិច្ចរបស់ខ្លួន។

ក្នុងឱកាសនេះដែរ គណៈដឹកនាំលេខ ៥១៥ ខេត្ដ Tay Ninh វៀតណាមបានផ្ដល់ជំនួយជាទឹកប្រាក់ចំនួន ១៣,០០០ ដុល្លារអាមេរិករបស់រដ្ឋាភិបាលវៀតណាមជូនក្រុមការងារនៃខេត្ដបន្ទាយមានជ័យ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ត្រី Nguyen Minh Hoang ចូលរួមពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ការិយាល័យធ្វើការនិងប្រចាំការនៃតំបន់ប្រតិបត្ដិការសឹករងខេត្ដបន្ទាយមានជ័យ (រូបថត៖ baoquankhu7.vn)

 

គួររំលឹកថា បញ្ជាការដ្ឋានយោធភូមិភាគទី ៧ និងថ្នាក់ដឹកនាំខេត្ដបន្ទាយមានជ័យ ចូលរួមពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ការិយាល័យ​ធ្វើការនិងប្រចាំការនៃតំបន់ប្រតិបត្ដិការសឹករងខេត្ដបន្ទាយមានជ័យ។ គម្រោងនេះត្រូវបានជួយឧបត្ថម្ភដោយគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh វៀតណាម៕

បកប្រែដោយ Pham Diep