រណសិរ្ស ៤៧៩ ត្រូវបានបង្កើតឡើងដើម្បីជួយប្រទេសមិត្តកម្ពុជាបោសសំអាតខ្មាំងសត្រូវ ព្យាបាលជំងឺ កសាងរដ្ឋាភិបាល កសាងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ ពង្រឹងផលិតកម្ម និងជួយប្រជាជនកម្ពុជាឲ្យវិលទៅរកជីវភាពធម្មតាឡើងវិញ។

leftcenterrightdel
ប្រតិភូទាំងឡាយសួរសុខទុក្ខគ្នានៅជំនួប

ក្នុងរយៈពេលកន្លងមក គណៈកម្មការទំនាក់ទំនងប្រពៃណីអតីតយុទ្ធជនរណសិរ្ស ៤៧៩ បានរៀបចំសកម្មភាពនានាដ៏មានអត្ថន័យជាក់ស្តែង ដូចជាការបោះពុម្ភផ្សាយសៀវភៅ ដោយមានចំណងជើងថា “រណសិរ្ស ៤៧៩ នៅលើទឹកដីអង្គរ” និងការសួរសុខទុក្ខ ថែទាំអតីតយុទ្ធជន។

នាព្រឹកថ្ងៃដ៏ដែល នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមរណសិរ្ស ៤៧៩ នៅទីក្រុងហាណូយ បានរៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតរណសិរ្ស ៤៧៩។

ក្នុងឱកាសនេះ ប្រតិភូទាំងឡាយបានរំលឹកឡើងវិញនូវប្រពៃណីដ៏រុងរឿងរបស់រណសិរ្ស ៤៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាម។ ទន្ទឹមនឹងនោះ សមាគមក៏បានផ្តល់អំណោយជូនក្រុមគ្រួសារទទួលរបបពីរដ្ឋ អ្នកមានគុណូបការៈ អតីតយុទ្ធជនជួបការលំបាក និងនិស្សិតកម្ពុជាកំពុងសិក្សានៅវៀតណាមផងដែរ៕

បកប្រែដោយ Huyen Trang