អញ្ជើញចូលរួមពិធីសម្ពោធមានលោកឧត្ដមនាវីត្រី Ngo Sy Quyet មេបញ្ជាការរងកងទ័ពជើងទឹកវៀតណាម និងលោកនាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។

leftcenterrightdel
លោកឧត្ដមនាវីត្រី Ngo Sy Quyet និងលោកនាយឧត្ដមនាវី ទៀ វិញ កាត់ខ្សែបូរសម្ពោធអគារ (baobienphong.com.vn)

 

អគារនេះ ចាប់ផ្តើមសាងសង់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៨មក ដែលមានទំហំជាង ៤០០ ម៉ែត្រការ៉េ រួមមាន២ជាន់ បន្ទប់គេងចំនួន ៥, បន្ទប់ធ្វើការចំនួន ២ និងបន្ទប់ប្រជុំចំនួន ២ ក្នុងទឹកប្រាក់សរុបមានចំនួន ២៨៤,៩២៦ ដុល្លារអាមេរិក។

ថ្លែងក្នុងពិធី លោកនាយឧត្តមនាវីទៀ វិញ បានថ្លែងអំណរគុណចំពោះជំនួយរបស់កងទ័ពជើងទឹកវៀតណាមដែលបានផ្ដល់ជូនមូលដ្ឋានសមុទ្រនៃទ័ពជើងទឹកកម្ពុជាក្នុងការសាងសង់បន្ទាយយោធា ផ្ដល់បរិក្ខារបច្ចេកទេស ជួសជុលកប៉ាល់ នាវា និងបណ្តុះបណ្តាលធនធានមនុស្ស។ លោកនាយឧត្ដមនាវី ទៀ វិញ បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងសារៈសំខាន់នៃសំណង់ក្នុងការកសាងទំនាក់ទំនងស្អិតល្មួតរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep