leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមពិធី (រូបថត៖ vnanet.vn)

ថ្លែងមតិនៅពិធីនេះ លោក Nguyen Van Manh អនុប្រធាននិងជាអគ្គលេខាធិការ HUFO បានឲ្យដឹងថា ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណី កម្ពុជា - ឡាវ - ភូមា - ថៃ សំដៅជំរុញការយល់ដឹងគ្នាទៅវិញទៅមករវាងវៀតណាម និងបណ្តាប្រទេសជិតខាង ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសនីមួយៗ។

leftcenterrightdel
ការសម្តែងសិល្បៈនៅក្នុងពិធី (រូបថត៖ vnanet.vn)

លោក Luon Bunvadh មន្ដ្រីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ បានចាត់ទុកថា ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាឱកាសមួយដើម្បីប្រជាជននៃប្រទេសទាំង ៥ កម្ពុជា - ឡាវ - ភូមា - ថៃ - វៀតណាម បង្ហាញពីមនោសញ្ចេតនា សាមគ្គីភាព។ លោកបានអះអាងថា កម្ពុជា ឡាវ ថៃ ភូមា និងវៀតណាមមានលក្ខណៈវប្បធម៌ប្រហាក់ប្រហែលគ្នា ជាពិសេសគឺអត្ថន័យនៃបណ្តាសកម្មភាពទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ក្នុងឱកាសនេះដែរ លោកបានជូនពរប្រជាជនទីក្រុងហូជីមិញ ជួបសំណាងល្អនិងទទួលបានជោគជ័យគ្រប់ប្រការ៕

បកប្រែដោយ Huyen Trang