leftcenterrightdel
គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ជូនពរឆ្នាំថ្មីអង្គភាពមួយចំនួននៃកងយោធពលខេមរភូមិន្ទ (រូបថត៖ baoquankhu7.vn)

 

លោកវរសេនីយ៍ឯក Nguyen Van Dep អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh បានជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរង និងពលទាហាន រួមទាំងក្រុមគ្រួសារទាហានឲ្យមានសុខភាពល្អបរិបូរ សុភមង្គល និងទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរយ៉ាងសប្បាយរីករាយ។ លោកវរសេនីយ៍ឯក Nguyen Van Dep រំពឹងថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរនឹងកាន់តែរីកច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

មេបញ្ជាការអង្គភាពនៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាបនិងត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​មនោសញ្ចេតនាដ៏ខ្ពង់ខ្ពស់និងស្និទ្ធស្នាលដែលកងកម្លាំងប្រដាប់អាវុធខេត្ត Tay Ninh បានផ្តល់ជូនចំពោះនាយទាហាន នាយទាហានរង ពលទាហាន កងយោធពលខេមរភូមិន្ទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ៕

បកប្រែដោយ Duy Hoan