ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរពិតជាពិធីបុណ្យដ៏ធំមួយដែលប្រជាជនកម្ពុជាជាច្រើនបានសម្តែងការសប្បាយរីករាយដោយនិយាយថា ពួកគេសប្បាយចិត្តយ៉ាងខ្លាំង ដោយបានមកទស្សនាការសម្តែងសិល្បៈ ការប្រកួតកីឡាលក្ខណៈមិត្តភាពទាំងនេះ ហើយ សង្ឃឹមថាកម្មវិធីដូចនេះនឹងត្រូវបានរក្សាធ្វើឡើងយ៉ាងទៀងទាត់។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Huu Tai អនុប្រធានស្នងការនយោបាយ នៃយោធភូមិភាគទី៧ ផ្តល់ទង់ជូនអង្គភាពចូលរួមនានា (រូបថត៖ baoquankhu7.vn)

 

ថ្លែងចំណាប់អារម្មណ៍ក្នុងកម្មវិធីនេះ លោកឧត្តមសេនីយ៍ឯក ឌៀង សារុន បានបញ្ជាក់ថា នេះគឺជាសកម្មភាពមួយសំដៅពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ចំណងសាមគ្គីភាពស្អិតល្មួតជាប្រពៃណី នៃប្រទេសទាំងពីរ។ រដ្ឋ និងប្រជាជនកម្ពុជាជានិច្ចកាលចងចាំ និងវាយតំលៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេងរបស់បក្ស រដ្ឋ និងកងទ័ពវៀតណាម ដែលបានផ្តល់ជំនួយយ៉ាងស្មោះស្ម័គ្រ ស្មាកៀកស្មា រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ហ៊ានលះបង់គ្រប់យ៉ាងដើម្បីតស៊ូជួយរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។ មកទល់ពេលបច្ចុប្បន្ននេះមនោសញ្ចេតនានោះត្រូវបានបង្កើនកាន់តែខ្លាំងឡើងជាមួយនឹងជំនួយលើគ្រប់វិស័យទាំងអស់ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងកម្លាំង កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងដើម្បីជំរុញការអភិវឌ្ឍទាំងសេដ្ឋកិច្ច សង្គម និងធានាសណ្តាប់ធ្នាប់សាធារណៈ។

leftcenterrightdel
ភាគីទាំងពីរថតរូបអនុស្សាវរីយ៍ (រូបថត៖ baoquankhu7.vn)

 

តាមរយៈកម្មវិធីនេះ លោកឧត្តមសេនីយ៍ ឌៀង សារូន ចង់ឲ្យជំនាន់វ័យក្មេងក្រោយៗនៃប្រទេសទាំងពីរបន្តការផ្លាស់ប្តូរ រៀនសូត្រពីគ្នា និងចង់ឲ្យយុវជនកាន់តែ យល់ជ្រាប និងពូនជ្រំសាមគ្គីភាព មិត្តភាពជាប្រពៃណីតាំងពីយូរយាមកហើយនៃប្រទេសទាំងពីរ។ តាមរយៈភាពជោគជ័យនៃកម្មវិធីនេះ លោក ឧត្តមសេនីយ៍ឯក ឌៀង សារុន បានអះអាងថា ខ្លួនលោក និង  លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហ៊ាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការនៃ បញ្ជាការដ្ឋានអង្ករក្ស នឹងបន្តរក្សារៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ៕

បកប្រែដោយ Minh Trung