leftcenterrightdel
លោកវរសេនីយ៍ឯក Pham Van Phong ប្រធាននយោបាយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ An Giang ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់កងកម្លាំងប្រដាប់អាវុធកម្ពុជា (baobienphong.vn)

 

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ An Giang បានទៅទស្សនកិច្ចនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា ព្រមទាំងផ្ដល់អំណោយចំនួន ២០ កញ្ចប់ក្នុងទឹកប្រាក់សរុប ៤០ លានដុង ដល់បញ្ជាការដ្ឋានយោធភូមិភាគពិសេស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ អង្គភាពនគរបាល យោធា កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនខេត្ដកណ្ដាលនិងខេត្ដតាកែវ រួមជាមួយអង្គភាពមួយចំនួនទៀតផងដែរ។ ទន្ទឹមនឹងនោះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ An Giang ក៏បានទៅទស្សនកិច្ច និងផ្ដល់អំណោយដល់ប៉ុស្ដិ៍នគរបាលនៅច្រកទ្វារព្រំដែន និងនគរបាលការពារព្រំដែនខេត្ដតាកែវនិងកណ្ដាល។

ក្នុងឱកាសនេះដែរ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ An Giang បានជូនពរដល់កម្មាភិបាល យុទ្ធជន កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ដតាកែវ និងកណ្ដាល ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងក្ដីសប្បាយរីករាយ សំណាងល្អ សុភមង្គលនិងទទួលបានជោគជ័យគ្រប់ប្រការ សូមប្រសីទ្ធិពរឲ្យចំណងមិត្ដភាព សាមគ្គីភាពរវាងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃប្រទេសទាំងពីរកាន់តែរីកចម្រើនជារៀងរហូត៕

បកប្រែដោយ Pham Diep