leftcenterrightdel
បញ្ជាការដ្ឋានយោធភូមិភាគទី៧ជូនពរឆ្នាំថ្មីបញ្ជាការដ្ឋានយោធភូមិភាគទី៤
កងយោធពលខេមរភូមិន្ទ(រូបថត៖ baoquankhu7.vn)

តាងនាមឱ្យគណៈប្រតិភូ លោកឧត្តមសេនីយ៍ទោ Vo Minh Luong បានថ្លែងអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងអាធឹកអាធម៌ពីលោកឧត្តមសេនីយ៍ឯក ជា ម៉ន និងនាយទាហាននៃបញ្ជាការដ្ឋានយោធភូមិភាគទី៤កងយោធពលខេមរភូមិន្ទ។ លោកឧត្តមសេនីយ៍ទោ Vo Minh Luong  ជូនពរទៅដល់លោកឧត្តមសេនីយ៍ឯក ជា ម៉ន និងនាយទាហាន នាយទាហានរង ពលទាហាននៃបញ្ជាការដ្ឋានយោធភូមិភាគទី៤កងយោធពលខេមរភូមិន្ទទទួលបាននូវសុខភាពល្អបរិបូរណ៌ មានសុភមង្គល និងជោគជ័យក្នុងគ្រប់ភារកិច្ចរបស់ខ្លួនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីរបស់ប្រជាជនកម្ពុជា។ 

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vo Minh Luong មេបញ្ជាការយោធភូមិភាគទី៧ជូនពរឆ្នាំថ្មី
បញ្ជាការដ្ឋានយោធភូមិភាគទី៤កងយោធពលខេមរភូមិន្ទ(រូបថត៖ baoquankhu7.vn)

ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានជាទៀងទាត់ និងជំរុញសកម្មភាពនានាក្នុងការហ្វឹកហ្វឺនបង្ការប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ បន្តជួយសម្របសម្រួលការស្រាវជា្រវ រុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅទឹកដីកម្ពុជា ជំរុញទំនាក់ទំនងជួបប្រាស្រ័យរវាងប្រជាជន និងកសាងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vo Minh Luong មេបញ្ជាការយោធភូមិភាគទី៧ជូនពរឆ្នាំថ្មី
លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤កងយោធពលខេមរភូមិន្ទ
(រូបថត៖ baoquankhu7.vn)
leftcenterrightdel
ចំណងមិត្តភាពវៀតណាម - កម្ពុជា(រូបថត៖ baoquankhu7.vn)

លោកឧត្តមសេនីយ៍ឯក ជា ម៉ន បានថ្លែងអរគុណចំពោះមនោសញ្ចេតនា និងការជួយឧបត្ថម្ភរបស់កងទ័ពប្រជាជនវៀតណាម ដល់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៧ ក្នុងការតស៊ូដើម្បីរំដោះប្រទេសជាតិផង ការកសាងប្រទេសឡើងវិញផង និងក្នុងការអនុវត្តភារកិច្ចនាបច្ចុប្បន្នរបស់ប្រទេសកម្ពុជាផង៕

បកប្រែដោយ Duy Hoan