តាងនាមគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់ ២ លោកវរសេនីយ៍ឯក Tran Hong Que អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់ ២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដកបទពិសោធន៍ក្រោយបញ្ចប់ការល្បាត។

leftcenterrightdel
ថ្នាក់ដឹកនាំកងឆ្មាំសមុទ្រតំបន់ ២ និងអន្តរស្ថាប័នប្រគល់ទង់ជាតិដល់ប្រជានេសាទ
leftcenterrightdel
កម្លាំងអន្តរស្ថាប័នត្រួតពិនិត្យសកម្មភាពរបស់អ្នកនេសាទនៅលើទូកនេសាទ

យោងតាមការវាយតម្លៃរបស់អាជ្ញាធរមានសមត្ថកិច្ច ក្រោយយៈពេល ១០ ថ្ងៃនៃការសម្របសម្រួលអន្តរស្ថាប័ន អនុវត្ដការល្បាត ត្រួតពិនិត្យ និងអនុវត្តច្បាប់នៅសមុទ្រក្នុងវិសាលភាពនៃការគ្រប់គ្រង (ពីខេត្ត Quang Tri ដល់ខេត្ដ Binh Dinh) ថ្នាក់ដឹកនាំកងឆ្មាំសមុទ្រតំបន់ ២  និងអន្តរស្ថាប័នបានត្រួតពិនិត្យដោយផ្ទាល់នូវទូកនេសាទជិត ៥០ គ្រឿង និងអ្នកនេសាទ ចំនួន ៣៥៤ នាក់ ដែលកំពុងប្រតិបត្តិការនៅសមុទ្រ។

leftcenterrightdel
លោកវរសេនីយ៍ឯក Tran Hong Que អនុប្រធាននយោបាយ (ទីបីពីស្តាំ) ជួបសំណេះសំណាល និងលើកទឹកចិត្តអ្នកនេសាទ

យោងតាមលោកវរសេនីយ៍ឯក Tran Hong  Que បានឲ្យដឹងថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍និងមិនអនុវត្តតាមការកំណត់ ការសម្របសម្រួលល្បាត  ក៏ដូចជាការផ្សព្វផ្សាយច្បាប់ដល់ប្រជានេសាទត្រូវបានរក្សាឱ្យបានទៀងទាត់ និងមានប្រសិទ្ធភាព។ គ្រប់គ្រងយ៉ាងម៉ឺងម៉ាត់នូវការចេញចូលចំណតសម្រាប់ទូកនេសាទ។ 

leftcenterrightdel
អន្តរស្ថាប័នផ្តល់អំណោយដល់អ្នកនេសាទ

ក្នុងឱកាសចុះត្រួតពិនិត្ យនិងអនុវត្តច្បាប់នៅសមុទ្រ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់ ២ និងស្ថាប័នមានសមត្ថកិច្ច បានប្រគល់អំណោយជាច្រើន និងគ្រឿងឧបភោគបរិភោគចាំបាច់ រួមទាំងទង់ជាតិជាង ២.០០០ សន្លឹក ជូនដល់ប្រជានេសាទផង​ដែរ៕

បកប្រែដោយ Pham Diep