គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត និងគណៈនាយកនគរបាលខេត្តចំនួន ៣ នៃប្រទេសឡាវ និងកងទ័ពការពារព្រំដែនខេត្ត Nghe An បានសម្តែងនូវការដឹងគុណជានិច្ច និងការគោរពយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ ដែលបានពលីអស់មួយជីវិតក្នុងបុព្វហេតុរំដោះប្រទេសវៀតណាម និងប្រជាជនឡាវ។

leftcenterrightdel
គណៈប្រតិភូខេត្តទាំង៣ នៃប្រទេសឡាវ និងកងទ័ពការពារព្រំដែនខេត្ត Nghe An អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien (រូបថត៖ vnanet.vn)

លោកប្រធានហូជីមិញ រួមជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋឡាវ បានតស៊ូដោយឥតឈប់ឈរ ដើម្បីឯករាជ្យភាព និងសេរីភាពរបស់ប្រជាជាតិទាំងពីរ ដើម្បីសន្តិភាពរបស់ប្រជាជននៅលើពិភពលោក។ លោកប្រធានហូជីមិញមានគុណូបការៈដ៏ខ្ពង់ខ្ពស់ក្នុងការបង្កើតចំណងមិត្តភាពពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវ។

ក្នុងឱកាសនេះ គណៈប្រតិភូខេត្តទាំង៣ នៃប្រទេសឡាវក៏បានទៅទស្សនាស្រុកកំណើតមាតាបិតារបស់លោកអ៊ំហូ និងអុជធូបនៅវិហារ Chung Son ជាកន្លែងសក្ការៈបូជាជីដូនជីតាលោកអ៊ុំហូផងដែរ៕

បកប្រែដោយ Thanh Cong