leftcenterrightdel
ក្រុមបេសកកម្មនៃក្រសួងការពារប្រទេសចុះត្រួតពិនិត្យនៅខេត្ត Binh Phuoc និងខេត្ត Dong Nai

តាមរយៈការចុះត្រួតពិនិត្យនោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះស្ថាប័ន អង្គភាព និងតំបន់មូលដ្ឋានដែលបានត្រៀមរៀបចំបានល្អសម្រាប់ព្រឹត្តិការណ៍នេះ។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃសកម្មភាពការបរទេសមួយនេះដែលរួមចំណែកពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពដ៏ល្អប្រពៃរវាងវៀតណាមនិងកម្ពុជា លោកអនុរដ្ឋមន្ត្រីការពារប្រទេសបានស្នើឱ្យបណ្ដាស្ថាប័ន អង្គភាពនិងតំបន់មូលដ្ឋានពាក់ព័ន្ធបន្តសហការយ៉ាងជិតស្និទ្ធ បំពេញរាល់ការងារត្រៀមរៀបចំសម្រាប់ពិធីនេះដើម្បីធានាឲ្យបានល្អបំផុត។

នាថ្ងៃដដែល ក្រុមបេសកកម្មនៃក្រសួងការពារប្រទេសបានទៅកាន់ខេត្ត Dong Nai ដើម្បីពិនិត្យវឌ្ឍនភាព និងគុណភាពនៃការអនុវត្តគម្រោងកម្ចាត់សារធាតុគីមីពុល dioxin នៅអាកាសយានដ្ឋាន Bien Hoa ដំណាក់កាលទី១។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវនៃស្ថាប័ន អង្គភាពនិងកងកម្លាំងដែលចូលរួមក្នុងការអនុវត្តគម្រោង និងស្នើឱ្យបញ្ជាការដ្ឋានទ័ពការពារដែនអាកាស-ទ័ពជើងអាកាសបំពេញមុខងារ និងភារកិច្ច វិនិយោគគម្រោងឱ្យបានត្រឹមត្រូវ គោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនៃការគ្រប់គ្រងការវិនិយោគ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានក្នុងការធានាសន្ដិសុខ និងសុវត្ថិភាពក្នុងការអនុវត្ដគម្រោង...៕

បកប្រែដោយ Pham Diep