ដើម្បីរក្សាការធ្វើនេសាទស្របច្បាប់ ក្រុមល្បាតក៏បានត្រួតពិនិត្យជាប្រចាំ និងណែនាំនាវានិងទូកនេសាទនៅពេលធ្វើនេសាទត្រូវមានលិខិតគ្រប់គ្រាន់ និងធ្វើនេសាទក្នុងដែនទឹកដែលបានអនុញ្ញាត។ល។ ទន្ទឹមនឹងនោះ កងឆ្មាំសមុទ្រវៀតណាមក៏បានរៀបចំកម្មវិធីប្រគល់អំណោយនិងជូនទង់ជាតិ ជួយគាំទ្រ ជួយសង្គ្រោះនៅសមុទ្រ ផ្តល់កម្លាំងចិត្តដល់អ្នកនេសាទ និងរឹតចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន៕

leftcenterrightdel
កងឆ្មាំសមុទ្រវៀតណាមចែកខិតប័ណ្ណអំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការធ្វើនេសាទខុសច្បាប់ដល់ប្រជានេសាទនៅឃុំ Nghi Quang (ស្រុក Nghi Loc ខេត្ត Nghe An)
leftcenterrightdel
កងឆ្មាំសមុទ្រលេខ ១ សហការជាមួយគណៈចលនាមហាជនខេត្ត Quang Binh ឃោសនានិងផ្តល់អំណោយដល់ប្រជានេសាទនៅកន្លែងចំណត Cua Roon (ស្រុក Quang Trach ខេត្ត Quang Binh
leftcenterrightdel
ទម្រង់នៃការឃោសនាច្បាប់ជាច្រើនដល់ប្រជានេសាទនៅតំបន់មូលដ្ឋានមានឆ្នេរសមុទ្រ
leftcenterrightdel
កងឆ្មាំសមុទ្រលេខ ១ សហការជាមួយគណៈចលនាមហាជនខេត្ត Quang Ninh រៀបចំកម្មវិធី “កងឆ្មាំសមុទ្ររួមដំណើរជាមួយប្រជានេសាទ” និងការចុះសួរសុខទុក្ខ ផ្តល់អំណោយដល់ប្រជានេសាទនៅទីក្រុង Cam Pha និងទីរួមខេត្ដ Quang Yen
leftcenterrightdel
ក្រុមការងារនៃកងឆ្មាំសមុទ្រវៀតណាមចែកខិតប័ណ្ណឃោសនាអំពីការធ្វើនេសាទខុសច្បាប់ដែលមិនគោរពបទប្បញ្ញត្តិនៅឈូងសមុទ្រតុងកឹង

បកប្រែដោយ Pham Diep