leftcenterrightdel
កម្មាភិបាលនៃកងពលតូចលេខ ១៧១ ណែនាំព័ត៌មានមួយចំនួនទាក់ទងនឹងការចុះឈ្មោះចូលរៀននៅបណ្ឌិតសភាកងទ័ពជើងទឹកក្នុងឆ្នាំ ២០២២ សម្រាប់កម្មាភិបាល និងបក្ខជនឃុំ Long My ស្រុក Dat Do (រូបថត៖ baobariavungtau.com.vn)

នៅក្នុងសន្និសីទ អ្នករាយការណ៍នៃកងពលតូចលេខ ១៧១ បានជូនដំណឹងដល់កម្មាភិបាល បក្ខជន និងប្រជាជនអំពីទីតាំង និងសារៈសំខាន់នៃសមុទ្រ និងកោះរបស់វៀតណាម; ស្ថានភាពនៅតំបន់សមុទ្រនិងកោះនាពេលថ្មីៗនេះ; តួនាទីរបស់កងទ័ពជើងទឹកក្នុងភារកិច្ចការពារអធិបតេយ្យភាពដែនសមុទ្រ កោះ និងខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋនៃមាតុភូមិ; ទស្សនៈ និងគោលនយោបាយរបស់បក្ស រដ្ឋលើការការពារអធិបតេយ្យភាពដែនសមុទ្រ និងកោះ។ល។

ចំណេះដឹងទាំងនេះបានជួយកម្មាភិបាល និងប្រជាជនក្នុងមូលដ្ឋានមានការយល់ដឹងច្បាស់ និងអនុវត្តបានល្អនូវសេចក្តីសម្រេចចិត្តរបស់បក្ស គោរពច្បាប់ និងរក្សាបរិយាកាសប្រកបដោយស្ថិរភាពនៅសមុទ្រ៕

បកប្រែដោយ Huyen Trang