សកម្មភាពទាំងនេះសំដៅពង្រឹងកម្លាំងរួម និងការសហការគ្នាយ៉ាងជិតស្និទ្ធរវាងកងកម្លាំងនានាដើម្បីក្តាប់​ជាប់​ស្ថានការណ៍​យ៉ាងម៉ឺងម៉ាត់; លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការការពារអធិបតេយ្យភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅសមុទ្រភាគនិរតី។

leftcenterrightdel
អង្គភាពទាំងឡាយផ្តល់ទង់ជាតិដល់ប្រជានេសាទ

ក្នុងរយៈពេលកន្លងមក ស្ថានភាពអធិបតេយ្យភាព សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅសមុទ្រ និងកោះភាគនិរតីមានស្ថិរភាព។ ទោះបីជាយ៉ាងណាក៏ដោយ ឧក្រិដ្ឋកម្ម និងការបំពានច្បាប់កាន់តែមានភាពស្មុគ្រស្មាញ  ដែលបង្កការលំបាកជាច្រើនដល់កម្លាំងមានសមត្ថកិច្ចក្នុងការគ្រប់គ្រង ការត្រួតពិនិត្យ ការចាប់ខ្លួន និងការដោះស្រាយ។ ដូច្នេះ ក្នុងការយាមល្បាត និងត្រួតពិនិត្យរួមគ្នាលើកនេះ អង្គភាពទាំងឡាយបានផ្តោតសំខាន់លើការប្រកាន់ខ្ជាប់នូវស្ថានការណ៍នៃតំបន់សមុទ្រ និងកោះ; ផ្លាស់ប្តូរ ផ្តល់ព័ត៌មាន និងសហការឃោសនាឲ្យម្ចាស់មធ្យោបាយដែលធ្វើការរកស៊ីនៅសមុទ្រ ជាពិសេសអ្នកនេសាទត្រូវគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ សម្របសម្រួលក្នុងការប្រយុទ្ធ ការពារបូរណភាពទឹកដី មិនបិទបាំងបទល្មើស។ ទន្ទឹមនឹងនោះ ស្វែងរកយានជំនិះបរទេសដែលមានស្លាកសញ្ញាគួរឱ្យសង្ស័យ ដើម្បីទប់ស្កាត់ និងបណ្តេញចេញជាបន្ទាន់នៅពេលរំលោភអធិបតេយ្យភាពលើសមុទ្រ និងកោះរបស់វៀតណាម; ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការរំលោភបំពានគ្រប់ប្រភេទនៅសមុទ្រឲ្យមានប្រសិទ្ធភាព។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជនផ្សព្វផ្សាយច្បាប់ដល់ប្រជានេសាទ

ក្នុងឱកាសនេះដែរ តំបន់ឆ្មាំឆ្នេរសមុទ្រលេខ ៤ បានឃោសនាដល់ម្ចាស់ទូកនេសាទចំនួន ៤  ជាមួយនាវិក ៣៦ នាក់ ព្រមទាំងផ្តល់ទង់ជាតិចំនួន២០ និងចែកខិតប័ណ្ណឃោសនាជាង១០០ សន្លឹក និងផ្សព្វផ្សាយអប់រំច្បាប់ដល់ប្រជានេសាទទៀត​ផង​៕

បកប្រែដោយ Huyen Trang