leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Phung Si Tan និងគណៈប្រតិភូត្រួតពិនិត្យនៅកោះ Song Tu Tay

លោកឧត្តមសេនីយ៍ទោ Phung Si Tan បានទទួលស្គាល់និងលើកសរសើរចំពោះកម្មាភិបាល និងយុទ្ធជននៅលើកោះ និងស្ថានីយ៍ទាំងអស់ដែលបានខិតខំប្រឹងប្រែងជំនះពុះពាររាល់ការលំបាក និងអនុវត្តល្អភារកិច្ច; តែងតែរួបរួមគ្នា សាមគ្គីភាព ប្តេជ្ញារក្សាអធិបតេយ្យភាពសមុទ្រ កោះ និងតំបន់ខ្ពង់រាបបាតសមុទ្រនៃមាតុភូមិ។ អង្គភាពទាំងឡាយបានមានដំណោះស្រាយជាច្រើនប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាពដើម្បីបំពេញភារកិច្ចឲ្យបានល្អ។

leftcenterrightdel
ពិធីគោរពទង់ជាតិនៅកោះ Truong Sa
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Phung Si Tan លើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជននៅលើទីលានហ្វឹកហាត់

លើសពីនេះ លោកឧត្តមសេនីយ៍ទោ Phung Si Tan ក៏បានលើកឡើងពីចំណុចខ្វះខាត ដើម្បីឲ្យកម្មាភិបាល និងយុទ្ធជននៅលើកោះ និងស្ថានីយ៍ចាត់វិធានការដោះស្រាយឲ្យទាន់ពេលវេលា ព្រមទាំងលើកឡើងការងារសំខាន់ៗដើម្បីឱ្យអង្គភាពនានា​ផ្តោតលើការអនុវត្តឲ្យបានល្អនាពេលខាងមុខ។

leftcenterrightdel
ប្រធានគណៈប្រតិភូផ្តល់អំណោយជូនយុទ្ធជននៅកោះ និងស្ថានីយ៍
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Phung Si Tan និងគណៈប្រតិភូជួបសំណេះសំណាលជាមួយប្រជាជននៅកោះ Truong Sa

ក្នុងឱកាសនេះ គណៈប្រតិភូក៏បានចុះសួរសុខទុក្ខ និងជូនអំណោយដ៏មានអត្ថន័យជាច្រើនពីស្ថាប័ន និងអង្គភាពក្នុងជួរកងទ័ពទាំងមូលដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៅលើកោះនានាផងដែរ។

leftcenterrightdel
គណៈប្រតិភូផ្តល់អំណោយជូនបណ្តាគ្រួសារនៅកោះ Song Tu Tay

បកប្រែដោយ Huyen Trang