នៅក្នុងសន្និសីទ គណៈកម្មការរៀបចំបានជូនដំណឹងអំពីផ្លាកលេខនាវាកងទ័ពជើងទឹកនៃប្រទេសចំនួន ១៣ ដែលបញ្ជូននាវាចម្បាំងទៅចូលរួម; ពេលវេលាចាកចេញ; ទីតាំងប្រមូលផ្តុំនៅសមុទ្រ; លំដាប់លំដោយនៃការអនុវត្តការហ្វឹកហាត់នៅសមុទ្រ; បទប្បញ្ញត្តិស្ដីពីបណ្តាញទំនាក់ទំនង......។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

បណ្ដាកងកម្លាំងដែលចូលរួមនឹងបានបែងចែកជា ៣ ក្រុមយុទ្ធវិធីដើម្បីហាត់សមក្នុងវិញ្ញាសាផ្សេងៗគ្នាក្នុងដំណាក់កាលទី ២។ នាវាលេខ ០១៦-Quang Trung នៃកងទ័ពជើងទឹកប្រជាជនវៀតណាមស្ថិតក្នុងក្រុមយុទ្ធវិធីលេខ ៣ (រួមមាននាវាចំនួន ៧ គ្រឿង) រួមជាមួយនឹងនាវាកងទ័ពជើងទឹកនៃប្រទេសម្ចាស់ផ្ទះឥណ្ឌា បារាំង ស្រីលង្កា និងប្រទេសសីស្ហែល។

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមីនា នាវាកងទ័ពជើងទឹកនៃបណ្ដាប្រទេសនឹងធ្វើហាត់សមនៅសមុទ្រក្នុងវិញ្ញាសាដូចជា ពិនិត្យបណ្ដាញទំនាក់ទំនង ផ្គត់ផ្គង់នៅសមុទ្រ និងការហ្វឹកហាត់ដោយទូកកាណូត ជួយសង្គ្រោះជនរងគ្រោះនៅសមុទ្រ បន្ទាប់ពីបញ្ចប់ការហាត់សមនៅសមុទ្រ នាវាទាំងអស់នឹងធ្វើដំណើរទៅកាន់កំពង់ផែ Visakhapatnam ដើម្បីចូលរួមកិច្ចប្រជុំដកបទពិសោធន៍ ផ្គត់ផ្គង់ប្រេងឥន្ធនៈនិងត្រឡប់មកប្រទេសវិញ។

នេះនឹងជាឱកាសសម្រាប់កងទ័ពជើងទឹកនៃបណ្ដាប្រទេសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរក្សាបរិយាកាសសន្តិភាពនៅសមុទ្រ ធានាសន្តិសុខ និងសុវត្ថិភាពនៅសមុទ្រ និងសម្របសម្រួលក្នុងការដោះស្រាយស្ថានការណ៍ដែលទាក់ទងនឹងសន្តិសុខនៅសមុទ្រ៕

បកប្រែដោយ Pham Diep