ចាប់ពីដើមឆ្នាំ ២០២១ មកទល់បច្ចុប្បន្ននេះ កងទ័ពការពារព្រំដែនបានអនុវត្តនីតិវិធីឆ្លងដែនសម្រាប់ប្រជាពលរដ្ឋប្រមាណ ៣ លាននាក់ រថយន្តជាង ៨០០,០០០ វេន និងបានគាំទ្រដល់ការនាំចូល និងនាំចេញទំនិញប្រមាណ ៤០០ លានតោន ដែលរួមចំណែកដល់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិឡើងវិញ។

leftcenterrightdel
ការដឹកជញ្ជូនលើកដំបូងក្នុងថ្ងៃបើកច្រកទ្វារព្រំដែនអន្តរជាតិ Nam Giang ខេត្ត Quang Nam-Dak Taook ខេត្ត Sekong របស់ឡាវ (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនោះ ការងារការទូតការពារជាតិព្រំដែន ការទូតការពារព្រំដែន រួមជាមួយនឹងសកម្មភាពការទូតរវាងប្រជាជន និងប្រជាជននៅតាមព្រំដែន ត្រូវបានរៀបចំយ៉ាងបត់បែន និងប្រកបដោយភាពច្នៃប្រឌិត សមស្របទៅនឹងស្ថានភាពជំងឺរាតត្បាត Covid-19។ កងទ័ពការពារព្រំដែនបានសម្របសម្រួលជាមួយអាជ្ញាធរដែនដី ស្ថាប័នមានសមត្ថកិច្ច និងប្រជាជននៅតាមតំបន់ព្រំដែន ផ្សព្វផ្សាយការឃោសនាការទូត ការពារអធិបតេយ្យភាពសន្តិសុខព្រំដែន; រួមជាមួយនឹងកងកម្លាំងមានសមត្ថកិច្ចរបស់កម្ពុជា ផ្តល់យោបល់ដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការជួយឧបត្ថម្ភអាណិកជនវៀតណាមនៅកម្ពុជាដែលជួបការលំបាកដោយសារជំងឺរាតត្បាត ព្រមទាំងបង្កើនសកម្មភាពផ្លាស់ប្តូរព្រំដែន បន្តពង្រឹងទំនុកចិត្ត រឹតបន្តឹងទំនាក់ទំនងសាមគ្គីភាព សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រជាជន និងកងកម្លាំងការពារព្រំដែននៃប្រទេសជិតខាង កសាងបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ល៕

បកប្រែដោយ Huyen Trang